មើលទៅមុខ ដឹងតែកាត់រកប៉ាៗហ្មង ! ម៉ាក សែនសូនីតា ទៅពិនិត្យផ្ទៃពោះម្តងទៀត ស្រាប់តែ អ្នកគ្រូពេទ្យ ប្រាប់ថា…

ប្រិយមិត្តទូទៅ ពិតជាបាន ជ្រាបរួចមកហើយ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

ម៉ាក សែនសូនីតា និងស្វាមី ជាញឹកញាប់ តែងតែ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់ ជាពិសេសមានស្វាមីល្អ ដែលចេះឲ្យតម្លៃ និងថែទំា។ ស្វាមីរូបនេះ ធ្លាប់បាននិយាយថា “ខ្ញុំបានផ្តល់ឋានៈ៣ជូននាង ទី១ គាត់ជាឧត្តម ភរិយា របស់ខ្ញុំ ទី២គាត់ជាប្អូនស្រី ហើយទី៣ គាត់ជាកូនស្រីរបស់ខ្ញុំ”។

ក្រៅពីមុខជំនួញ លក់គ្រឿងអលង្ការ ដែលទើបបើកលក់ជាផ្លូវការនេះ តូតា និងស្វាមី ក៏មានមុខជំនួញមួយទៀតគឺ លក់គោ និងមាន់ ដែលមានទីតាំស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

កាន់តែពិសេសជាងនេះទៅទៀតនោះ អ្នកនាង ម៉ាក សែនសូនីតា ក៏មានដំណឹងល្អផងដែរ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស ឬស្រីនៅឡើយនោះទេ ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ តូតា បានបង្ហាញមុខកូនក្នុងផ្ទៃរបស់ខ្លួនហើយ ក្រោយពិនិត្យរួច ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាថា “ថ្ងៃនេះមកពិនិត្យផ្ទៃពោះទៀតហើយ អ្នកគ្រូថា អូនក្បាលខូចណាស់ ពេលអ្នកគ្រូទៅថតមុខ សុទ្ធតែយកដៃបាំង ដល់ពេលថតភេ​ទ អត់បាំងអីសោះ ចំហរពេញៗ យាប់ណាស់ កូនពូជប៉ាៗ”៕

Related posts

Leave a Comment