កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ទើបតែ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានធ្វើពិធីក្រុងពាលី បុកគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជាអធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។
លុះដល់ពេលល្ងាចវិញ នាថ្ងៃដដែល លោកជំទាវ ក៏បានរៀបចំកម្មវិធីមួយទៀត គឺ កម្មវិធី ខួបកំណើតរបស់ខ្លួនតែម្តង មើលទៅពិតធំដុំខ្លាំងណាស់ អមដោយការតុបតែងរោងពិធី មើលទៅស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង ហើយកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅអគារ E នៃមជ្ឈមណ្ឌល មហាមង្គល សែនសុខ។
លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនត្រឹមតែពូកែរកស៊ី ប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ថែមទៀតផង តាមរយៈជួយអ្នកខ្វះខាតកន្លងមកជាហូរហែ មិនដែលដាច់ឡើយ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ក្រោយទៅដើរលេងនៅខេត្តកំពត ស្រាប់តែគេងប៉ះ ផ្ទះសំណាក់មួយកន្លែងនៅទីនោះ ដែលគគ្រិច ស្ទើរមិនគួរឲ្យជឿ។
ឧកញ៉ា បានបញ្ជាក់ខ្លះៗថា “បន្ទប់គេងមួយយប់ ជាង១០០ដុល្លារ បន្ទប់ទឹក ស្ទះលូ មួសខាំ បន្ទប់ដូចរន្ធកណ្តុរ កម្រាលពួក ដូចក្រណាត់ជូតរនាប….”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទីទី 50:00 តទៅ ៖