កាលពី ពីល្ងាចថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មានរឿងដ៏សែនរន្ធត់មួយ បានកើតឡើង ប៉ះចំគ្រួសារមួយ ដោយត្រូវរន្ទះបាញ់ បណ្តាលឲ្យបាត់បង់ ប្រជាពលរដ្ឋចំនួន៦នាក់ កាលខណៈ កំពុងហូបបាយជុំគ្នា ស្ថិតនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
មានមតិសំណេះសំណាល ទៅកាន់គ្រួសារសព ទាំង៦នាក់ លោក កងប៊ន ក្នុងនាម ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តីនឹករឭក និងក្តីអាណិតអាសូរយ៉ាងពន់ពេក ។
លោកអនុប្រធានអចិន្រ្តៃយ៍ បានសំណូមពរដល់គ្រួសាររងគ្រោះទាំងអស់សូមមេត្តាកាត់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ បណ្តាលមកពីបាតុភូធម្មជាតិ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយ ជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឲ្យមានភាពប្រសើរ ។
លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
នៅចុងបញ្ចប់ លោកនាយកបានផ្តាំផ្ញើសូមឲ្យបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគន៍ ។ អំណោយជាគ្រឿងឧបភោគបរិភោគបានឧបត្ថម្ភជូនដល់គ្រួសារសព រួមមាន ៖ អង្ករ ១០០គីឡូក្រាម ,ទឹកសុទ្ធ ១០កេស , និងថវិកាចំនួន៥០ម៉ឺនរៀលផងដែរ។
រឹតតែរំជួលចិត្ត និងខ្លោចផ្សាបំផុតនោះ ក្រោយឃើញទិដ្ឋភាព នៃពិធីដង្ហែសព មួយគ្រួសារដែលត្រូវរន្ទះបាញ់នេះ ត្រូវក្រុមគ្រួសារយកទៅបូជា គ្រប់គ្នាមើលហើយ ទប់ទឹកភ្នែកអត់ជាប់ទេ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖