មហាជន ក៏ដូចជា ទស្សនានិកជនទូទៅ ប្រហែលជានៅចាំច្បាស់នូវ តារាសម្តែងស្រីម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យប្រិយមិត្តទូទៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង បន្ទាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ដល់ថ្នាក់ធ្វើឲ្យ សឹងតែគ្រប់គ្នា ធ្វើការរិះគន់យ៉ាងចាស់ដៃ។
ទោះជាយ៉ាងណាក្តី នាទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ចំថ្ងៃកាន់បិណ្ឌ៧ ស្រាប់តែ កញ្ញា រ៉ូស លេចមុខសារជាថ្មីម្តងទៀត ក្រោយចេញបទ “My Heart Will Go On” ជាផ្លូវការ។ មួយបទនេះមិនត្រឹមតែពីរោះទេ កាយវិកាវិញឡើយអេមហ្មង។
នៅមិនទាន់អស់ទេ ក្រោយចេញចម្រៀងមួយបទនេះហើយ កញ្ញា រ៉ូស បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។
រ៉ូស បានប្រាប់ថា “ប្រសិនបើបទ “My Heart Will Go On” នេះទទួលបានជោគជ័យ នាងខ្ញុំនឹងចេញបទ “ក្រដាស១០ ក្រដាស២០” ហើយនិងបទ “វិមានឯករាជ្យ”, ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។
រឹតតែពិសេសថែមទៀតនោះ កញ្ញា រ៉ូស បានប្រាប់លោក អុឹម ជីវ៉ា បន្ថែមថា មានបុរសដូចជាជនជាតិ សាំងហ្គាពួរ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ដែលសុទ្ធតែជាអ្នកជំនួញ តាមស្រឡាញ់ថែមទៀតផង តែ កញ្ញា រ៉ូស នៅពេលនេះ មិនទាន់គិតគូរឿងស្នេហា នោះទេ។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖