ល្អខ្លាំងណាស់ សូមខេត្តផ្សេងធ្វើចឹងផង!! ខេត្តតាកែវ មានបណ្ណាល័យចល័តឱ្យពលរដ្ឋអានសៀវភៅដោយសេរី នៅតាមសួនច្បារ…

សៀវភៅជាច្រើនរយក្បាលបានដឹកដាក់តាមរ៉ឺម៉ក ឬហៅថា បណ្ណាល័យចល័ត ដើម្បីយកមកដាក់តម្រៀបគ្នា​ដោយមានរបៀបសម្រាប់ប្អូនៗ សិស្សនុសិស្ស និង សាធារណៈជនទូទៅបានអានដោយសេរី នៅខេត្តតាកែវ ។

បណ្ណាល័យចល័តនេះ បានបង្កើតឡើងរយៈពេល ៣ ឆ្នាំ មកហើយ នៅលើទឹកដីខេត្តតាកែវ​ ហើយចល័តការដាក់តាំងឱ្យអានសៀវភៅ ស្ទើគ្រប់ទីកន្លែង ។ ភាគច្រើន ការជួបជុំអានសៀវភៅពីបណ្ណាល័យចល័តនេះ តែងធ្វើឡើងនៅពេលល្ងាច នៅតាមសួនច្បារទីសាធារណៈផ្សេងៗ និងមានសៀវភៅជាច្រើនក្បាលខុសៗគ្នា ។

បណ្ណាល័យចល័តមានផ្ទុកសៀវភៅល្អៗជាច្រើន មានទាំងសៀវភៅលើកទឹកចិត្ត កម្សាន្ត ប្រវត្តិសាស្រ្ត ចំណេះដឹងទូទៅ និងសៀវភៅអានជាច្រើនទៀត ដោយមានទាំងភាសាខ្មែ និង ភាសារបរទេសផងដែរ ។ ក្នុងនោះដែរទាំងអ្នកអានផ្ទាល់ និង មិនបានអានផ្ទាល់ទៅទីតាំងបណ្ណាល័យចល័តខាងលើ ក៏អាចខ្ចីសៀវភៅពីបណ្ណាល័យចល័តនោះ យកមកអាននៅផងផ្ទះបានទៀតផង ។ បណ្ណាល័យចល័តនេះ គឺបង្កើតឡើងក្នុងគោលបំណង​លើកកម្ពស់ការអានសៀវភៅដល់យុវជន និង ដើម្បីកែទម្លាប់ឱ្យយុវជនចូលចិត្ត និង ស្រឡាញ់ការអានសៀវភៅ ៕

Related posts

Leave a Comment