នាព្រឹក ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជំនួញ ដ៏ល្បីល្បាញម្នាក់ បានធ្វើពិធីក្រុងពាលី បុកគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន យ៉ាងអធិកអធមបំផុត ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ពោរពេញដោយក្តីសប្បាយរីករាយ និងត្រេកអរ គ្រប់ៗគ្នា។
ចំណែកនៅពេលល្ងាចវិញ នាថ្ងៃដដែល លោកជំទាវ ក៏បានរៀបចំកម្មវិធីមួយទៀត គឺ កម្មវិធី ខួបកំណើតរបស់ខ្លួនតែម្តង មើលទៅពិតធំដុំខ្លាំងណាស់ អមដោយការតុបតែងរោងពិធី មើលទៅស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង ហើយកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅអគារ E នៃមជ្ឈមណ្ឌល មហាមង្គល សែនសុខ។
លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានបង្ហោះសារមួយបញ្ជាក់បន្ថែមថា “ថ្ងៃ០៩ ខែ០៩ ជាថ្ងៃខួបកំណើតនាងខ្ញុំ ឧកញ៉ា អ៊ានសៀវមុី នាងខ្ញុំឧកញ៉ា អ៊ាន សៀវ មុី សូមអរគុណដល់លោកអ្នកមានគុណទាំងពីរ ដែលលោកបានផ្តល់កំណើតដល់រូបនាងខ្ញុំ ! កូនសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក សូមជួយតាមថែរក្សាលោកទាំងពីរ សូមអោយមាន សុខភាពល្អ សំណាងល្អ អាយុយុឺនយូរ នៅជាម្លប់ដល់កូនៗ ចៅៗ គ្រប់ក្រុមគ្រួសារ។ សូមជូនពរជ័យលាភសំណាង មានដល់បងប្អូនជនរួមជាតិគ្រប់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។”។
នៅក្នុងពិធីនេះ គេឃើញលេចវត្តមានតារាល្បីៗមកចូលរួមផងដែរ ប្រកបដោយក្តីសប្បាយរីករាយគ្រប់ៗគ្នា ដោយអមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ តារាទំាងនោះមានដូចជា ៖ អ្នកនាង ខាត់ សុឃីម, ខេម, រ៉ូលីន, ម៉ូលីកា, Love Riya, ZONO ហ្សូណូ និងតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖