កាលពីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់ ខេត្ត បានដោះ លែ ងបុរសម្នាក់ ដែលត្រូវ សមត្ថកិច្ច តាមចា ប់ខ្លួន រហូត ដល់ស្រុកវា លវែង ខេត្តពោធិសាត់ តាមដីកា របស់តុលា ការ ពីបទធ្វើឃា ត លើថៅកែ អេតចាយ ដោយ បញ្ជាក់ថា ជាកា រចាប់ច្រឡំមនុស្ស។
បុរសដែល សមត្ថកិច្ច អះអា ងថា បាន ចាប់ច្រឡំមនុស្សនោះ ឈ្មោះ ច្រាញ់ អឿម ហៅ ផាន ផល អាយុ ៤៣ ឆ្នាំ មានស្រុកកំ ណើត នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបា ត់ដំបង បច្ចុប្បន្ន នៅភូមិបុ សខ្នុរ ឃុំចែងមានជ័យ ស្រុកបា ណន់ ហើយនៅឆ្នាំ២០១២ បានទៅ រស់ នៅ ក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ច បានឱ្យដឹងថាៈ បុរសនោះ ត្រូវបានតុ លាការ ដោះលែ ងឱ្យត្រឡប់ ទៅផ្ទះវិញ នៅព្រឹក ថ្ងៃទី៨ កញ្ញា នេះ ។ បុរសដែល ត្រូវសមត្ថកិច្ច ចាប់ខ្លួន តាម ដីកា ដែលមាន ឈ្មោះ ច្រាញ់ អឿម នៅភូមិ ជ្រៃកោង សង្កាត់ស្លា កែត ក្រុងបាត់ដំ បង។
ប៉ុន្តែឈ្មោះពិ តរប ស់ជ ននេះ គឺឈ្មោះ ផាន ផល អាយុ ៤៣ ឆ្នាំ នៅភូមិ បុសខ្នុរ ឃុំចែងមា នជ័យ ស្រុកបាណន់ តែនៅ ឆ្នាំ២០១២ ជននេះ បានគេច ទៅរស់ នៅ ក្នុងភូមិ ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវា លវែង ខេត្តពោ ធិ៍សាត់ ដោយ ប្តូរឈ្មោះ ម៉ៅ ភារម្យ វិញ។
នៅចំពោះ មុខតុ លាការ បុរសនេះ បាន ប្រាប់ពីមូ លហេតុ ដែលខ្លួនរត់ ទៅនៅ ស្រុកវាល វែង ដោយសារប្រពន្ធខ្លួន ជំពាក់ លុយ គេច្រើនពេក មិនមែ នដោយសារស ម្លា ប់ថៅ កែ អេត ចាយ ម្ដាយ និងកូនស្រី កាលពីឆ្នាំ២០១២ នៅក្នុងក្រុង បាត់ដំបងទេ។
ដោយឡែក មន្ត្រីការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានឲ្យដឹងថាៈ ស្របពេ លដែល កម្លាំងការិ យាល័យជំនាញ កំពុងតា មស្រាវជ្រាវ ចាប់ខ្លួន មុខសញ្ញា ជន ដៃដល់ស ម្លា ប់ ថៅកែអេ តចាយ ស្រាប់ តែមា នដំណឹងថា មានជ នម្នាក់ បាន ផ្លាស់ប្ដូរទី លំនៅ ពីខេត្តបាត់ដំបង ទៅរស់ នៅស្រុក វាលវែង ខេត្តពោធិសាត់ ហើយជ ន នេះ បានសុំ អាជ្ញាធ រមូលដ្ឋាន ប្ដូរឈ្មោះ ក្នុងសំបុត្រ កំណើតទៀត ទើប មាន ការស ង្ស័ យ ក៍សុំដីកា ពីតុលាការ តាមចា ប់ ខ្លួនតែម្តង។
ចំណែក មន្ត្រីផ្នែកកអនុវត្តដីកា បានឲ្យដឹងថាៈ ពេលចា ប់ខ្លួនភ្លាម សមត្ថកិច្ច បានបង្ហាញរូ បថត មុខសញ្ញាឃា ត ករ ដែលពាក់ ឯកសណ្ឋាន យោធា ហើយ សួរថា តើនេះ ជារូប ខ្លួនឯ ងមែ នទេ ? បុរសនេះ ឆ្លើយយ៉ា ងលឿនថា បាទ គឺរូបខ្ញុំ ។
ប៉ុន្តែនៅ ពេល សមត្ថកិច្ច អាន ដីកា ចាប់ខ្លួន ពាក់ ព័ន្ធនឹ ងការសម្លា ប់ មនុស្ស ស្រាប់តែ បុរសនេះ បដិសេធ ភ្លាមៗ ស្រែកឡាំប៉ាថា «ខ្ញុំមិន បាន ស ម្លា ប់ មនុស្សទេ តែបែរជាសារភាព ពីរឿងដែ លខ្លួនធ្លាប់ លួចគោគេ កាលពីប៉ុន្មានឆ្នាំមុន នៅឯស្រុក បាណន់ទៅវិញ ។
ចំពោះការ ដោះ លែង បុរសរូ បនេះ ឱ្យមានសេ រីភា ពវិញ សមត្ថកិច្ច បានប្រា ប់ថាៈ ដំបូង យើងស ង្ស័ យជន នេះ ជាឃា ត ករ ស ម្លា ប់ ថៅកែអេតចាយ ដោយសារ តែដំបូង ជន នេះ ទទួល ស្គាល់រូប ថត មុខសញ្ញា ជ នដៃ ដល់ ថាជារូប របស់ខ្លួន កាលធ្វើទា ហាន នៅក ងពល លេខ ៥២។
នៅពេ លនាំម កដល់ស្នងការដ្ឋានខេត្ត មានសាក្សីដែលស្គាល់មុខ ជន នេះច្បាស់ មកមើល មុខផ្ទាល់ ។ សាក្សីបា នអះ អាងថាៈ បុរសនេះមិនមែន ជាជន ដៃដល់ ដែល ស ម្លា ប់ថៅ កែអេ តចាយ ទេ។
ឈ្មោះ ផាន ផល ហៅ ម៉ៅ ភារម្យ បានបញ្ជាក់ប្រាប់ សមត្ថកិច្ចថាៈ មូលហេតុ ដែលខ្លួន រត់គេ ចទៅសម្ងំ រស់នៅឃុំប្រម៉ោយ ស្រុកវា លវែង កាលពីឆ្នាំ២០១២ គឺ ដោយ សារ តែប្រពន្ធខ្លួន ជំពាក់ លុយ គេ ច្រើនពេក ។ តែក្រោយមក ជននេះ បានទម្លាយ រហូតដល់ រឿងរ៉ាវ ដែលខ្លួនធ្លាប់ លូច គោគេ នៅស្រុកបា ណន់ទៀត។ ប៉ុន្តែយ៉ាង ណាក៏ដោយ ក្រោយពេ លបញ្ជូនដ ល់តុលាការ និងក្រោយ ពីធ្វើការសួ រនាំរួច នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ចៅក្រមសា លាដំបូងខេត្ត បានសម្រេចដោះ លែង បុរសនេះ ឱ្យត្រឡប់ ទៅផ្ទះវិ ញហើយ៕