លើកនេះ អត់ដូចលើកមុនទេ ! ទីបំផុត បទ “My Heart Will Go On” ច្រៀងដោយ កញ្ញា រ៉ូស ចេញផ្លូវការហើយ ពិសេសកាយវិកា ឡើងអេមហ្មង…(មានវីដេអូ)

ទស្សនានិកជន ក៏ដូចជាមហាជនទូទៅ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាច្បាស់ជាក់ជាមិនខាន តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់តែល្បីកក្រើកខ្លាំង ក្រោយថត MV មុខរថយន្ត មានទំាងពាក្យសរសើរ និងរិះគន់យ៉ាងចាស់ដៃ។

ហើយថ្មីៗនេះ គេប្រទះឃើញ តារាសម្តែងដែលនិយម តុបតែងខ្លួន និងស្លៀកពាក់ ស៊ិច​ស៊ី រូបនេះ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក អុឹម ជីវ៉ា ដែលមានអ្នកខ្លះពិតជាចង់ដឹង ដោយកញ្ញា បញ្ជាក់ថា ៖

“បងប្អូនខ្ញុំសុទ្ធតែអ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង…”។

លុះមកដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ កញ្ញា រ៉ូស បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលសារជាថ្មី ក្រោយបទស្រាយ ចម្រៀងមួយបទ ក្រោមចំណងជើងថា “My Heart Will Go On”។ គ្រាន់តែស្តាប់ចប់ភ្លាម មានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះមិនពេញចិត្ត ចំពោះកញ្ញា រ៉ូស ដែលច្រៀងចម្រៀងមួយបទនេះ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ៧ ស្រាប់តែឃើញ កញ្ញា រ៉ូស លេចមុខសារជាថ្មី ដោយចេញបទ “My Heart Will Go On” នេះជាផ្លូវការហើយ។ មួយបទនេះមិនត្រឹមតែពីរោះទេ កាយវិកាវិញឡើយអេមហ្មង។ តោះដើម្បីកុំឲ្យខាតពេលយូរ​សូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment