កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីកម្មវិធី ខួបកំណើត កូនប្រុសច្បង របស់ខ្លួន ព្រមទំាងបង្កប់សារ ដ៏រំជួលចិត្តមួយថែមទៀតផង ។ ភរិយាយ ឧកញ៉ា បានបញ្ជាក់ឲ្យដឹង ថា ៖
“រីករាយគំរប់ខួបកំណើត 11 ឆ្នាំណាកូនប្រុសច្បងសំណព្វចិត្ត និងដ៏កំសត់របស់ម៉ាក់។ ម៉ាក់ជូនពរកូនឆាប់ជាសៈស្បើយ មើលពិភពលោក អោយកាន់តែច្បាស់ និងស្រស់ស្អាតដូចពីមុន និងចូលសាលារៀនវិញដូចដើម ដើម្បីក្លាចជាទំពាំងស្នងត្រកូល និងជាធនធានមនុស្សល្អ សំរាប់សង្គមជាតិ បន្តកិច្ចការងារមនុស្សធម៌ ដឹកនាំមូលនិធិ របស់ម៉ាក់”។
ក្រោយឃើញរូបភាព និងសារនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ ជូនពរក្មួយប្រុស មានសុខភាពល្អ ឆាប់ជាសះស្បើយ,ជូនពរអោយមានសុខភាពល្អ និងមើលឃើញពិភពលោក ដ៏ស្រស់ស្អាត, រីករាយខួបកំណើតក្មួយប្រុស ជូនពរក្មួយឆាប់ជា ហើយពេលធំឡើងធ្វើជាមនុស្សល្អដូចប៉ាម៉ាក់។
ព្រមទំាងនៅមាន comment ជាច្រើនទៀត បង្ហាញពីការជូនពរឲ្យកូនប្រុសច្បង ឧកញ៉ា ឌួង ឆាយ ឆាប់ជាសះស្បើយពីជំងឺមួយនេះ៕