ដូចការគ្រោងទុក នៅទីបំផុត លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសង់ភូមិគ្រឹះថ្មី របស់ខ្លួន នៅថ្ងៃនេះបាត់ មើលទៅពិតជា អធិកអធមណាស់…(មានវីដេអូ)

មហាជនភាគច្រើន ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។

ហើយកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកជំទាវឧកញ៉ា បានបង្ហាញផ្ទះឈើ សម្រាប់លំហែកាយរបស់ខ្លួន នៅខេត្តកំពង់ចាម មើលទៅពិតជាធំ និងស្អាតទាក់ភ្នែកខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យមហានជាច្រើន លាន់មាត់សរសើរថាស្អាតគ្រប់ៗគ្នា។

លុះមកដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ឧកញ៉ា វ័យក្មេងរូបនេះ បានបង្ហាញគម្រោងសង់ ភូមិគ្រឹះរបស់ខ្លួនមួយទៀត ដែលត្រៀមបុ​កគ្រឹះសាងសង់ មើលទៅពិតជាធំខ្លាំងណាស់ ដែលមានកន្លែងចតឡាន អាងហែលទឹក សួនច្បារ កន្លែងអង្គុយលេងកម្សាន្ត កន្លែងអង្គុយញុំាអី ព្រមទំាងមានកន្លែងដ៏គួរឲ្យទាក់ទាញជាច្រើនទៀត។

កាលនោះ គាត់បាន បញ្ជាក់ប្រាប់ឲ្យដឹងថា “ជួបគ្នានៅពេលឆាប់ៗនេះ ណាសំណព្វចិត្ត នេះបានគេហៅថាភូមិគ្រឹះ ណាបងប្អូនជាទីស្រលាញ់ ស្អាតអត់បងប្អូនទាំងអស់គ្នា សុំម្នាក់មួយមាត់មក ណាបងប្អូនជាទីស្រលាញ់។

បុ​កគ្រឹះខែ9ខាងមុខនេះហើយ ណាត្រូវកាចំលងម៉ូតអី ចំលងទៅណា បើស្រលាញ់ចែសៀវមិនកំណាញ់ទេណា ok សូមបញ្ចក់ថាមិនមែនទិញស្រាប់ទេ ហើយសាច់ផ្ទះទំហំ16m*24m ហើយថាភូមិគ្រឹះដែរនោះទេ មិនកុហក់បងប្អូន ថាលួចធ្វើយូរឆ្នាំហើយដែរ តែនាងខ្ញុំមិនអួតនោះទេ (សូមបញ្ចាក់ថាគឺបុ​កគ្រឹះថ្ងៃ9 ខែ9 ខាងមុននេះណាបងប្អូន)”។

Related posts

Leave a Comment