ទស្សនិកជនមួយចំនួនធំ ប្រហែលជានៅចាំ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ។
បើទោះ អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra។
រឹតតែពិសេសជាងនេះទៅទៀតនោះ បានចាប់ដៃគូ ជាលើកដំបូង ជាមួយតារាចម្រៀងដ៏ល្បី គឺ លោក ខេម ព្រមទាំងបានបកស្រាយបទចម្រៀងជាច្រើនបទ មានដូចជា ៖ សុំមួយពេលមក, ការស្រឡាញ់ដែលខ្វះជាតិស្ករ, ចង់សុំ Wifi និងបទជាច្រើនទៀត។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃកាន់បិណ្ឌ៧ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង មួយបទទៀតហើយ សម្រាប់តារាចម្រៀងទំាងពីរដួង ដែលមានចំណងជើងប្លែក គួរឲ្យចាប់អារម្មណ៍ គឺបទ “ចែមានខ្សែប្រេតទេ” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង Tempo Tris ព្រមទំាង និពន្ធបទភ្លេង ដោយ ឈិត តេងរិទ្ធ។
ក្រោយស្តាប់ចប់ ធ្វើឲ្យហ្វេនៗតារាចម្រៀង ខេម និង កញ្ញា តន់ ចន្ទសីម៉ា នាំគ្នាចូល comment ព្រាតថា ៖ ពិតជាពិរោះណាស់ ថ្មីរហូតសូមសរសើរពិតជាល្អមែនទែន, ចុម ពីរោះណាស់ Idol, ថ្មីចែសតែម្តងបទហ្នឹង ពីរោះណាស់Idolទាំងពីរ, ដៃគូដ៏ស័ក្តិសម, Galaxy Navatra ចេញបទមួយណា មកក៏ពីរោះដែរ។
ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះផលិតកម្មនេះ និងតារាចម្រៀងទំាងពីរ បកស្រាយចម្រៀងមួយបទនេះ។ តោះកុំឲ្យខាតពេលយូរ សូមទស្សនា និងស្តាប់ទំាងអស់គ្នា៖