អាជ្ញាធរខេត្តកណ្តាល បានអះអាងថា វៀតណាមបានធ្វើប៉ុស្តិ៍យាមជាសំណង់រឹង តាមបណ្តោយ ព្រំដែនដែលមិនទាន់ឯកភាព គ្នាចំនួន ២ទីតាំងបន្ថែមទៀត ដែលធ្វើឱ្យចំនួន សំណង់រឹងដែល វៀតណាម បានសាងសង់កើនដល់៦ទីតាំង។
កាលពីថ្ងៃទី២៦ ខែសីហា ស្នងការនគរបាល ខេត្តកណ្ដាល បានរាយការណ៍ថា ភាគីវៀតណាមបាន សាងសង់តង់ថ្មីជាជម្រក រឹងមាំ ធ្វើពីឈើសសរថ្ម កម្ពស់ ៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង ៤ម៉ែត្រ ដំបូលប្រក់ ស័ង្កសី ដោយឃ្លាត ពីខ្សែ បន្ទាត់ព្រំដែន រវាងកម្ពុជា-វៀតណាម ដែលមិនទាន់ឯកភាពគ្នា ចម្ងាយប្រមាណ ១២០ម៉ែត្រ ខណៈកន្លងមក មានកិច្ចព្រមព្រៀងគ្នាថា ការសាង សង់សំណង់ រឹងណាមួយតាមបន្ទាត់ព្រំដែនគោកចាប់ពី ១៥០ម៉ែត្រទៅ ត្រូវមានការឯកភាពគ្នា។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ឱ្យVODដឹងថា គិតមកដល់ថ្ងៃអង្គារនេះ ភាគីវៀតណា មនៅមិនទាន់រុះរើសំណង់រឹង ដែលយោធារបស់ខ្លួនបានសាងសង់ នៅតាមខ្សែបន្ទាត់ព្រំដែនជាប់កម្ពុជា ក្នុង ស្រុកលើកដែក ចំនួន ៤ទីតាំងនោះនៅឡើយទេ ប៉ុន្តែភាគី វៀតណាមបាន សាងសង់ សំណង់រឹងចំនួន ២កន្លែងបន្ថែមទៀតនៅ តំបន់ព្រែកស្បូវ។
លោកថា៖ «មានពីរនៅខាងព្រែកស្បូវ ហើយមកដល់ម៉ោងហ្នឹង គាត់[វៀតណាម]កំពុងតែសង់នៅ លើតង់ចាស់គាត់ ហើយអ្វីជាក់ ស្តែងទៀត យើងអត់ទាន់ទទួ លបានរបាយការណ៍។ គាត់ប្រើ[ប្រក់]ជាស័ង្កសី មិនធំអីប៉ុន្មានទេ ល្មមម៉ាគាត់ជ្រក»។
លោក គង់ សោភ័ណ្ឌ បន្តថា មកដល់ពេលនេះ អាជ្ញាធរនិងនគរបាល ព្រំដែនរបស់កម្ពុជា បានបង្កើន ការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនរួមគ្នា និងជំរុញឱ្យភាគី វៀតណាមរុះរើតង់ចេញ ពីតំបន់មិនទាន់ ឯកភាពគ្នាវិញ ទោះភាគីវៀតណាម ស្នើសុំទុកពេលមួយ រយៈទៀតដើម្បីទ ប់ស្កាត់ជំងឺកូវីដ ១៩ក៏ដោយ។
ប្រធានគណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បដិសេធ ឆ្លើយតប ជុំវិញចំណាត់ការរបស់កម្ពុជាទៅលើករ ណីនេះ ដោយលោកជំរុញឱ្យសួរទៅ ក្រសួងការបរទេសកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា លោក កុង គួង មានប្រសាសន៍ថា កម្ពុជាមិនទាន់បាន ផ្ញើកំណត់ទូតទៅភាគីវៀតណាម ពាក់ព័ន្ធករណីនេះនៅឡើយទេ ហើយថា លោកក៏មិនទាន់ ឃើញ របាយកា រណ៍គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅឡើយដែរ។
លោកថា៖ «ខ្ញុំអត់ទាន់ដឹងទេ! បញ្ហារបាយការ ណ៍គេធ្វើមកហើយឬនៅ។ ខ្ញុំផ្ទាល់ ខ្ញុំអត់ទា ន់បានជ្រាបទេ។ ប៉ុន្តែក្រែងពេលខ្លះមកដល់ ក្រសួងហើយ តែក្រែងខ្ញុំអត់ទាន់ បានដឹង»។វីអូឌី នៅពុំទាន់អាច សុំការបញ្ជាក់ជុំវិញករណីនេះពីភាគីវៀតណាម នៅឡើយទេ នៅថ្ងៃនេះ។
អតីតតំណាងរាស្ត្របក្សប្រឆាំងដែល សកម្មរឿងព្រំដែន លោក អ៊ុំ សំអាន និយាយថា ការដែលវៀតណាម មិនព្រមរុះរើតង់ ចេញពីខ្សែបន្ទាត់ព្រំដែន ក្នុងតំបន់មិន ទាន់ឯកភាពគ្នា ជាហានិភ័យនៃ បូរណភាពទឹកដីកម្ពុជា ប្រសិនបើរដ្ឋាភិបាល មិនបានទប់ស្កាត់ឱ្យបា នទាន់ពេ លវេលា។ លោកផ្តល់ជា យោប ល់ដែរថា ដើម្បីការពារបូរណភាពទឹ កដីកម្ពុជា កុំឱ្យប្រទេសជិតខាង រំ លោ ភបំពាន បាន លុះណាតែរដ្ឋាភិបា លប្រើយន្តការអន្តរជាតិ។
លោកថា៖ «កម្ពុជាអាច ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដូចកា លពីជម្លោះ ក្បែរតំបន់ប្រាសាទព្រំវិហារ[ជាមួយថៃ]ឆ្នាំ២០០៨អ៊ីចឹង ដើម្បីឱ្យគេបញ្ឈប់ អំពើឈ្លាន ពានរប ស់វៀតណាមហ្នឹង ឱ្យវៀតណាម រើតង់និ ងសំណង់ រឹងហ្នឹងទៅវិញ»។
កន្លងទៅ កម្ពុជាធ្លាប់ បានកោះហៅ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឱ្យបំភ្លឺក្រោយ ពីយោធាវៀតណាមបានចល័តទីតាំងឈ រជើងបោះ តង់តា មបណ្តោយព្រំដែនចំនួន ២៥០កន្លែងក្នុងតំ បន់មិន ទាន់ ឯក ភាពគ្នា៕