មើលហើយ រំជួលចិត្តតាម ! នាយ ពាក់មី ប្រាប់ថា “អាណិតឪពុកខ្ញុំ​ណាស់​ ពីដើមមក ក្រអត់មានអីឆ្ងាញ់ៗហូប​ ឥឡូវកូនមានលុយទិញឲ្យហូប​ ហូបអត់កើត​ ពីមុននៅផ្ទះស្លឹក​ ឥឡូវធ្វើផ្ទះធំឲ្យនៅ​ គាត់នៅតែពេទ្យ​…(មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ នាយ ពាក់ មី ហើយ ដែល តារាកំប្លែង ដ៏ល្បីល្បាញមួយរូប នៅប្រទេសរកម្ពុជារបស់យើង ដែលលោកមានឈ្មោះពិតហៅថា ចែម ចាន់រ៉ា ។ នាយ មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ ថែមទំាងអាចច្រៀង និងសម្តែង បានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។

ដោយសារតែការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននេះហើយ ទើបធ្វើឲ្យ តារាកំប្លែង សំដី ចាក់ទឹកមិនលេចរូបនេះ មានលទ្ធភាពអាចសាងសង់ផ្ទះដ៏ធំមួយនៅខេត្តស្វាយរៀង ជូនអ្នកមានគុណរបស់ខ្លួន ដល់ថ្នាក់ធ្វើលោក ឪពុកម្តាយរបស់ នាយ រំភើបចិត្ត សឹងតែមិននឹកស្មានដល់។

ជាញឹកញាប់បំផុត នាយ តែងតែនាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួន នៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។

កន្លងទៅ នាយ ពាក់ មី ក៏ធ្លាប់បានប្រាប់អ្នកគាំទ្ររបស់ខ្លួន​ឲ្យដឹងផងដែរថា “ពេលចាស់ទៅ​ ចង់ទៅនៅស្រុកស្រែវិញ​ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ​ ពេលចាស់ទៅ​ ចង់នៅក្រុងឬក៏នៅស្រែ​ ?”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ៦ គេប្រទះឃើញ នាយ ពាក់មី បានបង្ហោះវីដេអូ និងសារខ្លីមួយ ដែលថ្លែងពីឪពុករបស់ខ្លួន មើលហើយ ស្ទើរទប់ទឹកភ្នែកអត់ជាប់ ដោយនាយ ប្រាប់ថា ៖

“អាណិតឪពុកខ្ញុំ​ណាស់​ ពីដេីមមកក្រអត់មានអីឆ្ងាញ់ៗហូប​ ឥឡូវកូនមានលុយទិញអោយហូប​ ហូបអត់កេីត​ ពីមុននៅផ្ទះស្លឹក​ ឥឡូវធ្វេីផ្ទះធំអោយនៅ​ គាត់នៅតែពេទ្យ​ អត់បានទទួលផលដែលកូនសងអោយគ្រប់គ្រាន់ទេ”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment