ប្រសើរណាស់!! លោក នេត សាវឿន អគ្គស្នងការន គរបាលជាតិ ឲ្យនគរបាលទាំងអស់ មិនត្រូវកោសរូស ដោយចាត់ទុកពលរដ្ឋជាឪពុកម្តាយ…

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការន គរបាលជាតិ តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ នៅសាលាខេត្ត បន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញើអោយស្នងកា រថ្មីចំនួន៥ចំនុច ដើម្បីអនុវត្ត ក្នុងតួនាទីភារកិច្ច ទទួលបានជោគជ័យ៖ ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទី ដឹកនាំដោយ ផ្សារភ្ជាប់ និងបញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុក ខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំ ត្រូវកសាង មនោសញ្ជេតនា ក្នុងអង្គភាព ចុះសាកសួរសុខទុក្ខ នៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមស មាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេ ក្នុងការបំពេ ញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជា ប់ជាប្រចាំជាមួ យបងប្អូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២-ត្រូវធ្វើជាសេនាធិការ គ្រប់ជ្រុងជ្រោយ ដល់គណៈបញ្ជាការឯកភាព ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។ ទី៣-ត្រូវជួយលើកកម្ពស់សេ វាចាំបាច់ ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិត ស្នាមរដ្ឋបាល និងធ្វើកិច្ចការ ដោយស្មោះត្រង់ ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូស ចាត់ទុកប្រជាពលរដ្ឋ ជាឪពុកម្តាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជា កងកម្លាំង ត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌សូមអោយ យកចិត្តទុកដាក់ បំប៉នការ រៀនសូត្រ។ ទី៥-ត្រូវពង្រឹងសាម គ្គីភាព សហការ ការហ្វឹកហាត់ ក្រោមដំបូលរាជ រដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវរួមរួមគ្នា ដើម្បីទទួល បាន ភាពជោគជ័យ ក្នុងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង នគរបាល ខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ជំនួស លោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment