ឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីប៉ូលីសផ្កាយ៣ ឈ្មោះ ហ៊ាង ហ្វខាយ ជាអភិបាល ក្រុមហ៊ុន ជីន លីស៊ុន រងការចោទ ពាក់ព័ន្ធបទល្មើស រំ លោ ភដីធ្លី គឺជារឿងបុគ្គល ហើយបុគ្គលនេះ ត្រូវចេញមុខទទួលខុសត្រូវដោយខ្លួនឯង។
ឯកឧត្តម ខៀវ សុភ័គ បានប្រាប់អង្គភាព Swift News នៅថ្ងៃទី០៧ ខែកញ្ញា បន្តថា៖ «ករណីនេះជារឿងបុគ្គល។ ក្រសួងមហាផ្ទៃមិនមា នសមត្ថកិច្ចលូកដៃចូ លរឿង បុគ្គលឡើយ ហើយក្រសួងម ហាផ្ទៃ សុំឲ្យសាមីខ្លូនចេញបំភ្លឺដោយខ្លួនឯងជា សាធារណៈ និងចំ ពោះមុខច្បាប់»។
អ្នកនាំពាក្យក្រសួង មហាផ្ទៃបានគូស បញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីរាជការសា ធារណៈ ទទួលប្រាក់ខែរដ្ឋ ទៅធ្វើការឯកជន និងប្រព្រឹត្ត ទង្វើមិន គប្បី ណាមួយ នោះក្រសួងមហា ផ្ទៃនឹង ឈាន ទៅពិនិត្យវិធា នការតាមច្បាប់ក្នុងករណី ចាំបាច់។
ជាមួយ គ្នានេះ ឯកឧត្តម ឆាយ គឹមខឿន អ្នកនាំពាក្ យអគ្គស្នងការដ្នាននគ របាលជាតិ ក៏បានបញ្ជាក់ប្រាប់អង្គភាព Swift News ដែរថា៖ គាត់ (ឧត្តមសេនី យ៍ឯក ហ៊ាង ហ្វខាយ) ជាប៉ូលីស មែន តែ មិនស្ថិតក្រោមអគ្គស្នងការដ្ឋាននគរបាល ជាតិទេ។ បុគ្គលនេះ នៅក្នុងអង្គភាពអគា រធិការដ្ឋានរប ស់ក្រសួងមហាផ្ទៃ។
សូមជម្រាបថា លោកឧត្តម សេនីយ៍ឯក ហ៊ាង ហ្វខាយ ជាឧត្តមសេនីយ៍ឯក នគរបា លជាតិ និងជាអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd ព្រមទាំង គូកនជាច្រើន នាក់ទៀត ត្រូវបាន តុ លាការចោទប្រកាន់ពាក់ព័ន្ធការធ្វើឯកសារ រំ លោ ភ យកដីអ្នកដទៃទំហំជាង ៤ហិកតា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ)។
យោងតាមដីការបស់ តុ លាការបានសរសេរថា ឈ្មោះ ហ៊ាង ហ្វខាយ ជនជា តិចិន មុខរបរ អ ភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd និងជនជាតិចិន ៥នាក់ និងគូកនជាច្រើនាក់ទៀត ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្តីសម្រេច របស់តុលាការ បទក្លែងបន្លំឯក សារសា ធារណៈ និង បទបំ ភាន់មន្ត្រីសុរិយោដីអោយ ចុះបញ្ជី» ប្រព្រឹត្តនៅរាជ ធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ តាមមាត្រា៥២៣ និង មាត្រា៦២៩ នៃក្រម ព្រហ្មទណ្ឌ និង មាត្រា២៥២នៃច្បាប់ភូមិបាល។
នៅក្នុងដីការរបស់ តុលាការ បានស្នើឲ្យឃុំខ្លួនបណ្តោះ អាសន្នលើ ជនត្រូវចោទទាំ ងអស់ ដើម្បីបញ្ចប់ ប ទល្មើស ឬបង្ការបទ ល្មើស កុំឲ្យកើតជាថ្មី, ដើម្បីរារាំង កុំឲ្យមានការគាប សង្កត់លើសាក្សី ឬ ជ នរ ង គ្រោះ ឬរា រាំងកុំឲ្យមានការត្រូវរ៉ូវ គ្នារវាងជន ត្រូវចោទ និងអ្នកសម គំនិត ,ដើម្បីធានារក្សាជ នត្រូវចោទទុ កជូន តុលា ការចាត់ការតាមនីតិវិធី និងដើម្បីធានា រក្សាសណ្តាប់ ធ្នាប់សា ធារណៈ កុំឲ្យមាន ការច្របូកច្របល់ ដែលបណ្តាលមកពីបទល្មើស។
ប្រភពផ្លូវការឲ្យដឹងថា បុគ្គលឧត្តមសេនីយ៍ ឯក ហ៊ាង ហ្វខាយ គឺជាជនជា តិចិន ហើយបានចូ លសញ្ជាតិជាជនជាតិខ្មែរ និងក្រោ យមកបាន ទទួលស័ក្តិជាមន្ត្រីក្នុងជួរនគរបាល៕