នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការន គរបាលជាតិ មានប្រសាសន៍ បែបនេះ នៅក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយ មានជ័យ នៅសាលា ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការនគ របាលខេត្តកំពង់ធំ ត្រូវបានដ កអោ យម កធ្វើជាមន្ត្រី។លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរ បាលខេត្តបន្ទាយមានជ័យ ត្រូវបាន តែង តាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់ អោយចូលនិវត្តន៍ និងត្រូវបានតែងតាំ ងជាទីប្រឹក្សាក្រសួង មហាផ្ទៃ។
សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្តេចបានទទួលព័ត៌មានហើយ ពាក់ព័ន្ធករណីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការន គរបាលខេត្តកំពង់ធំនេះ ហើយក៏បាន បញ្ជូនទៅ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ លោករដ្ឋលេខាធិការ ចាន់ អ៊ាន និងលោក អភិបាលខេត្ត សុខ លូ ដើម្បីពិនិត្យករណីនេះ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ព័ត៌មានជាបឋម ទាក់ទងបញ្ហាលោ កអ៊ុក កុសល រឿងនេះមិនមែនជារឿងថ្មីទេ រឿងយូរហើយ ប៉ុន្តែអាចមាន បញ្ហាពីព្រោះនៅក្នុង ស្នងការដ្ឋានន គរបាល ខេត្តកំពង់ធំ វាមានបញ្ហា។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាក់ថា សម្តេចមិនទាន់បានសម្រេច ដោះស្រាយយ៉ាងមិចនៅឡើយ រង់ចាំក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ។ សម្តេចក្រឡាហោម បានធ្វើលិខិតព្រមា នម្តងរួចហើយ សម្តេចបានសន្យា ថាក្រោយពី ការព្រ មានហើយ បើមិនមានការកែប្រែនោះទេ និងឈានមួយជំហ៊ា នទៀត គឺការដក ឬការចាត់វិធានការ រដ្ឋបាលណាមួយ ដែលធ្ងន់ជាងនេះ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់អ្នកសា រព័ត៌ក្រោយពេលបញ្ចប់ពីធីប្រកាសចូលកាន់មុខ តំណែងសមាជិក គណៈកម្មាធិការ ជាតិប្រឆាំងទារុ ណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស មន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃអង្គារ ៧រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ៕