ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយស្តាប់ ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ដាក់មួយបទនេះ “ភ្ជុំបិណ្ឌដល់ហើយ” ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ នាំគ្នា comment ថា…(មានវីដេអូ)

នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពី បុរាណកាល មក។ នេះជាពេលវេលាដ៏ល្អមួយ ដែលបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

​នៅក្នុង ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

នាព្រឹកថ្ងៃនេះ គេបានឃើញ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទ ទាក់ទាងពិធីបុណ្យភ្ជុំបិណ្ឌផងដែរ ក្រោមចំណងជើងថា “ភ្ជុំបិណ្ឌដល់ហើយ” ដែលជាការបកស្រាយ ដោយតារាចម្រៀងល្បី២ដួង គឺ ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ព្រមទំាងជាការ រៀបរៀងទំនុកច្រៀងដោយ ឯកឧត្តម ហ៊ុន ហេង និង រៀបរៀងបទភ្លេង ដោយ កែវ សម្រេច និង គង់ សុភក្ដី។

ក្រោយស្តាប់ចប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ដល់ថ្នាក់នាំគ្នានិយាយថា ៖ សំខាន់មានឧបករណ៍ភ្លេងខ្មែរទៀត ចូលចិត្តចម្រៀងនេះ និង អាយដល ខ្លាំងណាស់, ពីរោះណាស់ អាយដលទំាងពីរ, ស្ដាប់ 1 ថ្ងៃ 10 ដង ស្ដាប់ហើយចង់ស្ដាប់ទៀត, នឹកកាលនៅក្មេងធ្លាប់លឺសំឡេងសាដៀវ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនរៀបរាប់អស់។ តោះដើម្បីកុំឲ្យរងចាំយូរ សូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment