សូមចូលរួមរំលែកទុក្ខផង!! អ្នកសម្តែងជើងចាស់ថៃ Patumwadee បានបាត់បង់ជីវិត ដោយសារមហារីកក្រពេញទីរ៉ូអ៊ីត…

នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ អតីតតារាសម្តែងស្រីជើងចាស់ដ៏មានឥទ្ធិពលក្នុងឧស្សាហកម្មថៃម្នាក់ទៀតហើយបានបាត់បង់ជីវិត បន្ទាប់ពីអតីតតារាសម្តែងរូបនេះបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺមហារីកក្រពេញទីរ៉ូអ៊ីត និង ខ្សោយសាច់ដុំអស់រយៈកាលជិត ៨ ឆ្នាំ ។

អតីតតារាសម្តែងជើងចាស់ខាងលើមានឈ្មោះ Patumwadee Sopapan មានអាយុ ៧២ ឆ្នាំ ជាភរិយារបស់លោក Rong Kaomulkadee ជាតារាសម្តែងជើងចាស់មួយរូបដូចគ្នា ។ ការស្លាប់របស់អតីតតារាសម្តែងស្រីរូបនេះ ត្រូវបានគេដឹងតាមរយៈការជូនដំណឹងពីសំណាក់កូនប្រុសទី ២ របស់លោកស្រីនៅលើបណ្តាសង្គម ដោយកូនប្រុសគាត់បានបង្ហោះរូបថត និង សារទាំងកណ្តាលអធ្រាត្រ «ទេវតារបស់ខ្ញុំបានត្រលប់ទៅឋានសួគ៌ហើយ» ។

មរណភាពរបស់អតីតតារាសម្តែងស្រីខាងលើនេះដែរ បានធ្វើអ្នកនៅក្នុងសង្គមសិល្បៈថៃបង្ហាញការសោកស្តាយយ៉ាងខ្លាំង ជាមួយក៏បានផ្ញើសាររំលែកទុក្ខដ៏ក្រោយក្រៀមក្រំនេះទៅកាន់គ្រួសារសព និង ជាពិសេសចំពោះលោក Rong Kaomulkadee ជាអ្នកសម្តែងជើងចាស់ ដែលបានបាត់បង់ភរិយាក្នុងពេលវេលានេះផងដែរ ៕

Related posts

Leave a Comment