អាណិតមិត្តជប៉ុនណាស់!​ ជប៉ុន ជម្លៀសប្រជាជនច្រើនជាង១០ម៉ឺននាក់ គេចពីព្យុះទីហ្វុង Haishen

ប្រជាជនច្រើនជាង ១០០,០០០នាក់ នៅក្នុងខេត្តចំនួន៤ នៃភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ទៅកាន់កន្លែងមាន សុវត្ថិភាព ខណៈព្យុះទីហ្វុង Haishen កំពុងវាយប្រហារលើខេត្តទាំងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Haishen កំពុងបក់បោកក្នុងល្បឿន ១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចនឹងកើនដល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយថែមទាំងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ឬក៏អាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ ជាវិធានការបង្ការគ្រោះថ្នាក់នានា អាជ្ញាធរជប៉ុន បានបង្គាប់ប្រជាជនច្រើនជាង ១០០,០០០នាក់ នៅក្នុងខេត្ត Okinawa, Kagoshima, Kumamoto និងខេត្ត Nagasaki ត្រូវជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព រៀបចំដោយរដ្ឋ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ព្យុះទីហ្វុង Haishen បានបង្កឱ្យផ្ទះច្រើនជាង ៣០,០០០ខ្នង ក្នុងខេត្ត Okinawa និងខេត្ត Kagoshima គ្មានអគ្គិសនីប្រើប្រាស់ រីឯជើងហោះហើរ
នៅក្នុងស្រុកជាង ៥០០ត្រូវបានលុបចោល នៅថ្ងៃអាទិត្យនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment