លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពខេត្ត នៅសាលប្រជុំសាលា ខេត្ត នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា បញ្ហាបទល្មើស ព្រៃឈើ និងកា រកា ប់ទន្រ្ទា នយកដីព្រៃធ្វើជាកម្មសិទ្ធ គឺជាបញ្ហាដ៏ស្មុគស្មាញ ដូច្នេះ បញ្ហាទាំងនេះ
គឺទាមទារឱ្យមានការចូលរួម ពីគ្រប់អង្គភាព ជំនាញ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ ទាំងអស់ ដើម្បីធ្វើយ៉ាងណា រួមគ្នាថែរក្សា ការពារធ នធានធម្មជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស។អភិបាលខេត្ត បានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សាការពារបង្គោលព្រំដែន។
ម្យ៉ាងទៀត ក៏ស្នើដល់សមត្ថកិច្ច និងមន្រ្តីជំនាញ ត្រូវសហការគ្នា យកចិតទុកដាក់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអាមនានា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីធ្វើយ៉ាងណា ឲ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕