មិនទាន់សាកកម្លាំងជាមួយចិនផង!! កងទ័ពនៅក្នុងនាវាដឹកយន្តហោះច ម្បាំងអាមេរិកដ៏ធំមហិមា ស្ទើរទ្រោមខ្លួនបាត់ហើយ…

កងនាវាជើងទឹកអាមេរិកបានប្រកាស នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា នាវិកមួយចំនួនតូចនៅលើ នាវាដឹកយន្តហោះច ម្បាំង USS រ៉ូណាល់ រីហ្គែន (USS Ronald Reagan) បានធ្វើតេស្តវិ ជ្ជមានចំពោះវីរុសកូរ៉ូណា (COVID-19) ខណៈដែលនាវានេះកំពុងធ្វើដំណើរ នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យកងនាវាទី ៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោកស្រី រានន៍ ម៉ុមសិន (Reann Mommsen) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវិកមួយចំនួនតូច (មិនបានបញ្ជាក់ចំនួនច្បាស់លាស់) នៅលើនាវា USS Ronald Reagan បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីថ្ងៃទី ២៧ ខែសីហាកន្លងទៅ។

លោកស្រី Mommsen បានបន្តទៀតថា ភ្លាមៗនោះពួកគេត្រូវបានដឹកចេញពីនាវា និងបញ្ជូនទៅកាន់មន្ទីរពេទ្យ សម្រាប់ការព្យាបាល ហើយបច្ចុប្បន្ននេះយើងកំពុងធ្វើការស៊ើបអង្កេត ដើម្បីកំណត់ពីប្រភពឲ្យបានច្បាស់លាស់ ៕

Related posts

Leave a Comment