លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើជូនលោក ពូទីន នាឱកាសខួបលើកទី ៧៥ នៃជ័យជម្នះសង្រ្គាមលោកលើកទី ២ ដែលបានផ្ទុះឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ និងបញ្ចប់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥។ នៅក្នុងលិខិតដដែល លោក
ប្រធានាធិបតីចិន ក៏បានសង្កត់ធ្ងន់ផងដែរថា ជ័យជម្នះរបស់ប្រជាជនចិន លើការឈ្លា នពា នពីកងទ័ពជប៉ុន និងជ័យជម្នះរបស់អតីតសហភាពសូវៀតប្រឆាំ ងនឹងជប៉ុន គឺជាជ័យជម្នះចុងក្រោយ នៃស ង្រ្គាមប្រឆាំ ងនឹងរបបផ្ដា ច់ការហ្វាស៊ីស។
យ៉ាងណាមិញ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយចូលរួមជាមួយសហគមន៍អន្តរជាតិ ការពារឱ្យបានដាច់ខាតនូវសមិទ្ធផលជ័យជម្នះ នៃសង្រ្គាមលោកលើកទី ២ រួមទាំងភាពយុត្តិធម៌ និងស្មើភាពសម្រាប់ពិភពលោក។
នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។ លោក ស៊ី បន្ថែមទៀតថា នៅក្នុងស ង្រ្គាមលោកលើកទី ២ ដែលបានរាលដាលនៅទូទាំងទ្វីបអាស៊ី អឺរ៉ុប អាហ្រ្វិក និងអូសេអានី មានកងទ័ព និងជនស៊ីលវិលច្រើនជាង ១០០លាននាក់នៅក្នុងបណ្តាប្រទេសចូលរួមក្នុងស ង្រ្គាម បានស្លា ប់ និងរងរ បួ សហើយបន្សល់ទុកនូវការឈឺ ចា ប់យ៉ាងធំធេង នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៕ សូមទស្សនាវីដេអូខាងក្រោម៖