ក្តៅៗ !! ចិនលើកទ័ពចូលយកកោះParacelនិង Spratlyឆៅៗ និងចង្អុលមុខប្រាប់វៀតណាមជាថ្មីថា កោះពីរនេះជាដែនទឹករបស់ចិន ឈប់តវ៉ារញ៉េរញ៉ៃទៀត ប្រយ័ត្ន…

(អន្តរជាតិ)៖ ទើបកន្លងទៅថ្មីៗនេះ ចិនបានអះអាងជាថ្មីថា ប្រជុំកោះ Paracelនិង Spratlyដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង គឺជាដែនទឹក របស់ខ្លួន ។ ការអះអាងបែបនេះ គឺជាការឆ្លើយតប ទៅនឹងវៀតណាម ដែលបានតវ៉ាវាចិនថា បានរំ លោ.ភបំពា.ន ដែនអធិបតេយ្យរបស់ខ្លួនយ៉ាងធ្ង.ន់ធ្ងរ តាមរយៈការបង្កើតតំបន់រដ្ឋបាល នៅតំបន់សមុទ្រមួយនេះ។ គ្រានោះវៀតណាមបានចោទប្រកាន់ចិនថា បានរំ.លោភដែនអធិបតេយ្យរបស់ខ្លួនតាមរយៈការបង្កើតស្រុកនៅលើប្រជុំកោះ Paracelនិង Spratly ។ ចិនបានឆ្លើយតបវិញ ដោយច្បាស់ៗថា ប្រជុំកោះទាំងពីរនេះគឺជាដែនអធិបតេយ្យរបស់ចិន និងគ្មាននរណាអាចបំពានបានឡើយ។

លោក Geng Shuangមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនជំទាស់យ៉ាងខ្លាំងចំពោះពាក្យសម្តី និងសកម្មភាពរបស់វៀតណាម ដែលធ្វើឲ្យប៉ះពាល់ដែនអធិបតេយ្យ សិទ្ធិ និង ផលប្រយោជន៍ របស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ។ មន្ត្រីចិនដដែលនេះ អះអាងថា ចិននឹង ចាត់វិធានការទាំងអស់ ដើម្បីការពារដែនអធិបតេយ្យសិទ្ធិ និង ផលប្រយោជន៍របស់ខ្លួន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានលើកឡើងទៀតថា ប្រជុំកោះ Paracelឬជាភាសាចិន Xishaនិងប្រជុំកោះ Spratly ឬ Nanshaនេះគឺជាដែនកោះរបស់ចិន ដែលត្រូវបានក្រុមប្រឹក្សារដ្ឋចិនអនុញ្ញាតឲ្យក្រុង Sanshaខេត្ត Hainanបង្កើតស្រុកចំនួនពីរ ឡើង។ បន្ថែមពីនេះដែនទឹក ដែលនៅជុំវិញប្រជុំកោះទាំងនេះ ក៏ជាដែនអធិបតេយ្យរបស់ចិនផងដែរ ។

ការសម្រេចបង្កើតស្រុក Xishaនិង ស្រុក Nanshaនេះ គឺដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលើកស្ទួយ ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច ក៏ដូចជាការការពារ បរិស្ថានរបស់ទីក្រុង ។ ក្រៅពីនេះ ចិនក៏បានបង្កើតឈ្មោះសម្រាប់កោះ ផ្សេងទៀតដែរ ដោយផ្អែកទៅច្បាប់ក្នុងស្រុករបស់ខ្លួន ។ លោក Gengបញ្ជាក់បែបនេះ ។ សូមបញ្ជាក់ថា វិវាទ រវាង ចិន និង វៀតណាម ជុំវិញការបង្កើតស្រុកនៅក្នុងប្រជុំកោះ Paracelនិងប្រជុំកោះ Spratlyនេះបានកើតឡើងក្នុងកាលៈទេសៈ ប្រទេសនីមួយៗ កំពុងជាប់ដៃប្រយុទ្ធប្រឆាំង ជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)៕

អត្ថបទដោយ៖ khbillionaire.com

Related posts

Leave a Comment