សូមជួយស៊ែរផង!! ល្អខ្លាំងណាស់ លោក ឧកញ៉ា ហ៊ួត ជា បានប្រកាសជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេសដែលមានគ្រោះថ្នាក់ការងារ​ និងមានប្រពន្ធសម្រាលកូន ដោយនឹង…

លោកឧកញ៉ាហ៊ួត ជា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនហ៊ួតជាខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទនៅកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ដែលការចាប់ផ្ដើមដំបូង គឺចំណាយដើមទុនចំនួន ៥ពាន់ដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនហ៊ួតជាមានសាខានៅទូទាំងប្រទេសចំនួន៦៨សាខា ហើយគ្រោងបង្កើនឲ្យបាន១០០ សាខានៅឆ្នាំ២០២០នេះ។

ហើយអ្វីដែលគួរឲ្យត្រេកអរសម្រាប់បងៗប្រុស ស្រីៗ ដែលជាកម្មករសំណង់ ត្រូវបាន​ លោកឧកញ៉ាហ៊ួត ជា ប្រកាសជួយដ៏ធំធេង គឺលោកឧកញ៉ាហ៊ួត ជា បានបញ្ជក់ថា: ខ្ញុំបាទ​ឧកញ៉ា​ ហ៊ួត​ ជា​សម្រេចបង្កេីត​ “មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេសមានគ្រោះថ្នាក់ការងារ​ និងមានប្រពន្ធសម្រាលកូន (ជួយ​ Share ជូនដំណឹង​ ដល់បងប្អូនកម្មករសំណង់)៕

Related posts

Leave a Comment