អីយ៉ា គួរឲ្យសរសើរមែន!! ស្ងាត់ៗ តារាចម្រៀង ឆន សុវណ្ណារាជ ធ្វើពិធីសម្ពោធ ក្រុមហ៊ុនថ្មី បាត់ មើលទៅពិតជាធំមែន ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ និយាយថា…

អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ម្នាក់នេះជាក់ជាមិនខាន គឺលោក ឆន សុវណ្ណារាជ។ បទជាច្រើនរបស់លោក នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល មកទល់ពេលនេះ ហើយគេក៏តែងតែឭគេយកទៅច្រៀង តាមកម្មវិធីផ្សេងៗ មិនដែលដាច់ផងដែរ។

បទពីរោះៗ របស់តារាចម្រៀងរូបនេះ មានដូចជាបទ ៖ យំប្រាប់មេឃ, ទីក្រុងគ្មានមេឃ, ធ្វើម្តេចបើបងនៅនឹកអូន, ផ្តល់កម្លាំងចិត្តឲ្យខ្លួន​ឯង, ១ខែ ១០ថ្ងៃ, ពេលពិបាកចិត្តខ្ញុំចង់ផឹក, អារម្មណ៍ពេលខូចចិត្ត ព្រមទំាងនៅមានបទជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

ចំណែកនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ចូលដល់ខែថ្មីភ្លាម តារាចម្រៀង ឆន សុវណ្ណារាជ ធ្វើពិធីបើកសម្ពោធក្រុមហ៊ុនថ្មី ផ្ទាល់ខ្លួន បាត់ ឈ្មោះ “រាជ ស្គីនឃែរ ត្រេឌីង ឯ.ក” ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន សម្តែងក្តីត្រេកអរ និងចូលរួមអបអរសាទរ យ៉ាងច្រើន។

ឆន សុវណ្ណារាជ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ហេងហេង លាភជ័យថ្ងៃឡើងក្រុមហ៊ុនថ្មី Reach Skincare Trading CO.,LTD ជួយគាំទ្រផងណាបាទ”។ លោកបន្ថែមថា “ហេងហេង លាភជ័យ ក្រុមហ៊ុនថ្មី របស់ខ្ញុំ Reach Skincare Trading CO.,LTD ជួយគាំទ្រផងណាបាទ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនចូល comment ថា ៖ ចាំទៅទិញប្រើដែរidol, ជូនពរអោយហេងៗមានភ្ញៀវច្រើនៗ ព្រមទំាងនៅមានពាក្យជូនពរជាច្រើនទៀត។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment