ជួយស៊ែរផង!! ថោកទាបពេកហើយ អាងខ្លួនឯងមានឡានទំនើប ជិះបុកនារីទន់ខ្សោយហើយចុះពីលើឡានវ៉ៃទាត់ធាក់នាងថែមទៀត…(មានវីដេអូ)

ជារឿងមួយដ៏គួរស្អប់ខ្ពើមបំផុត ក្រោយពីមានគណនីហ្វេសបុកមួយឈ្មោះ Cho Kris បានបង្ហោះវីដេអូ និងសារថា: សកម្មភាពដែលជនល្មើ សបើករថយន្តបុ ក ហើយចុះពីរថយន្តមកវា យជនរងគ្រោះនៅកន្លែងកើតហេតុ ដែលបណ្តាលឲ្យជនរងគ្រោះមានរបួ សស្លាកស្នាមនៅលើរាងកាយ។ សួរថាបើជីដូន ម្តាយ បងប្អូនស្រី ឬក៏សមាជិកដែលជាមនុស្សស្រីនៅក្នុងក្រុមគ្រួសាររបស់អ្នក

ហើយត្រូវបានបុរសមកវាយប្រហារបែបនេះ តើអារម្មណ៍របស់អ្នកនៅស្ងប់ដែរឬទេ? តើអ្នកសុខចិត្តឈរអោបដៃឲ្យគេមកវា យដំសមាជិកក្រុមគ្រួសាររបស់អ្នកបែបនេះដែរឬក៏អត់? រាល់បញ្ហាគ្រប់យ៉ាងតែងតែមានដំណោះស្រាយ ហេតុអ្វីត្រូវប្រើប្រាស់អំពើហិ ង្សាលើស្ត្រីបែបនេះ? តើអ្នកយល់យ៉ាងណាចំពោះបញ្ហានៃការប្រើប្រាស់អំពើហិង្សាលើស្ត្រី?

មកដល់ពេលថ្មើរនេះហើយជនល្មើ សនៅតែបន្តរត់គេចខ្លួន មិនទាន់មកដោះស្រាយនោះទេ។ ទុកឲ្យច្បាប់ជាអ្នកដោះស្រាយបើសិនជានៅតែសម្ងំពួនលាក់ខ្លួនបែបនេះទៀត ឪពុកម្តាយកុំចង់ប្រើប្រាស់អំណាចរបស់អ្នកដទៃមកដោះស្រាយអី វាមិនល្អនោះទេ អាចបណ្តាលឲ្យកើតរឿងធំជាងនេះ😌។ ដូច្នេះហើយគ្រប់សកម្មភាពដែលបានកើតឡើងខាងលើ សបញ្ចាក់ឲ្យឃើញថាតម្លៃអប់រំ សុជីវធម៌ នូវមានភាពខ្វះខាតច្រើន។ ខ្លួនជាប្រុសមុខមាត់ស្អាតដែរតែបែរមកធ្វើទង្វើរបែបនឹងមកលើមនុស្សស្រី

ម្ចាស់ Account ខាងលើឈ្មោះ Ratana ( ឈ្មោះ វាង រត្ន័នា ) ប្រសិនបើនៅតែបន្តរត់គេចបែបនេះ មិនមែនជារឿងល្អនោះទេ។ រថយន្តដែលបង្ករហេតុ ពាក់ស្លាកលេខ 2BF-9937 ម៉ាករថយន្ត Lexus GS300 ដែលបានបង្កររឿងនៅទីតាំងកើតហេតុ នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ (បញ្ចាក់ជនខាងលើមានចេតនា ប៉ុនប៉ងមនុស្សឃា ត ដោយបើករថយន្តបុកជនរងគ្រោះនិងប្រើប្រាស់អំពើហិ ង្សាលើស្ត្រី) កើតហេតុបង្ករឡើងកាលពីថ្ងៃច័ន្ទ ទី31 ខែសីហា ឆ្នាំ2020 វេលាម៉ោង 11:30នាទី៕

Related posts

Leave a Comment