នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក អាត ចន្ឌ័ដារា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ២នាក់ ដែលធ្វើសកម្មភាព បន្លំខ្លួនជាសង្ឃ ដើរបិណ្ឌបាត ដាក់ពន្ធនាគារ បណ្តោះអាសន្នពីបទ “ស្លៀកដណ្តប់បែប ព្រះពុទ្ធសាសនា ដោយគ្មាន សិទ្ធិ និងឆ បោក ” តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅ ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១០ និង៣០នាទី នៅ ចំណុចភូមិ សៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជ នត្រូវចោទ ទី១-ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខ របរមិន ពិតប្រាកដ នៅភូមិព្រៃរំដួលខាង លិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ និងទី២-ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ ស្រីជា ឃុំល្បេីក ស្រុកឈូក ខេត្តកំពត។
នគរបាលស្រុកកណ្តាលស្ទឹងបា នឱ្យដឹងថា នៅថ្ងៃខែឆ្នាំកេីត ហេតុខាងលេីវេ លា ម៉ោង៧និង០០នាទី ជនស ង្ស័ យ ៥នាក់មានឈ្មោះ ឡុង ជាអ្នកបេីករថយន្ត ឈ្មោះ ខ្លា ឈ្មោះ សៅ ឈ្មោះ វង្ស ដារ៉ា និង ឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្ត ១គ្រឿងម៉ាកកាមរីហេីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L-5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់ យីហោក្នុងរាជ ធានីភ្នំពេញ
សំដៅមកដល់រង្វង់មូលកួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ហេីយឈ្មោះឡុង ក៏បាន ចែកស្បង់ចីពរ ថង់យាម ឆាយាគ ណៈមហា និកាយម្នាក់ មួយ សំបុត្របុណ្យ ជាច្រើនសន្លឹក រួចជ ន ស ង្ស័ យឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះ ដេីរចែកសំបុត្របុណ្យ និងរៃអង្គាសប្រាក់នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង
ពេលដេីរមកដល់ចំ ណុចកេីតហេតុខា ងលេីបា នជួប ជាមួយព្រះចៅអធិ ការវត្តវិហារកំបោរ។ ដោយមានការស ង្ស័ យព្រះចៅអធិការបានសួរនាំ ហេីយ បាននាំជនស ង្ស័ យទាំង ២នាក់ខាងលេី ទៅប្រគល់ ជូនព្រះចៅអធិការវត្តវិហារបិទមាស ដែលជា ព្រះអនុគុណស្រុកកណ្ដា លស្ទឹងសួរនាំបន្ត។ ដោយពិនិត្យឃេីញថា ជ នស ង្ស័ យ ទាំង២ ជាព្រះសង្ឃ ក្លែងក្លាយនោះព្រះគ្រូអនុគណ បានដោះ ស្បង់ជីព រចេញ ហើយប្រគ ល់ជូនសមត្ថកិច្ចស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់ អធិការដ្ឋាននគ របាលស្រុកដេីម្បីបន្តចាត់កា រតាមនីតិវិធី ៕