មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ ថា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សុខ រក្សា និង តារាសម្តែងដ៏ល្បី កុល ដាវី បានចូលរោងការ ជាផ្លូវការ ជាមួយគ្នាហើយ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ តារាសម្តែង កុល ដាវី បានបង្ហោះសារ ដ៏គួរឲ្យភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំងមួយ ទំាងទឹកភ្នែក ខណៈខ្លួនកំពុងពពោះ ដោយនិយាយថា “ពុទ្ធោអើយ បេះដូងកូនខ្ញុំឈប់ដើរហើយ”។
ក្នុងនោះគេក៏បានឃើញ តារាចម្រៀង សុខ រក្សា ដែលត្រូវជាស្វាមី តារាសម្តែងរូបនេះ បានបង្ហោះសារមួយទៀតទំាងរំជួលចិត្តថា “តាំងអារម្មណ៍ តាំងស្មារតី អោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង អូនមានប្តី នៅជិតអូនហេីយ ធ្វេីម៉េចនិស្ស័យកូន ហេីយនិងពួកយេីង បានត្រឹមតែប៉ុណ្ណឹង សំខាន់បំផុតគឺសុខភាពរបស់អូន”។
ក្រោយឃើញសារទំាងពីរនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ ជូនពរឆាប់ជាណាបង, ជូនពរឲ្យបងស្រីឆាប់ធូរស្បេីយណាបងប្រុស, ចូលរួមសោកស្តាយផងបង សូមអោយចែឆាប់ជា ចាប់ផ្តើមជាថ្មីម្តងទៀត, ជូនពរបងស្រីរឹងមាំ ឆាប់ធូរស្បើយឡើងណាបង ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការលើកទឹកចិត្ត តារាសម្តែង កុល ដាវី៕