កូនខ្មែរសប្បាយចិត្តទេ? ដោយក្រុមហ៊ុនវៀតណាម PetroVietnamទទួលបានសិទ្ធខួងអណ្តូងប្រេង នៅបាទសមុទ្រកម្ពុជា ចាប់ពីខែតុលា…

(រដ្ឋធានីហាណូយ) ៖ ក្រុមហ៊ុន ThePetroVietnamDrilling&WellService Corporation(PV Drilling)របស់វៀតណាមបានអះអាងថា ក្រុមហ៊ុនខ្លួននឹងអនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការខួងអណ្តូងថ្មីចំនួន៥សម្រាប់ក្រុមហ៊ុនប្រេង KrisEnergyដែលការខួងអណ្តូងប្រេងនៅកម្ពុជានឹងមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីខែតុលាឆ្នាំ២០២០ ខាងមុខ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamnewsចុះថ្ងៃទី២៩សីហាឆ្នាំ២០២០នេះ ។

យោងតាមសាជីវកម្មខាងលើបានឱ្យដឹងថា ទន្ទឹមនឹងនេះក្រុមហ៊ុនខ្លួនក៏នឹងខួងអណ្តូងសម្រាប់គម្រោង PVDrillingIIនឹងចាប់ផ្តើមយុទ្ធនាការខួងរយៈពេល ១០០ថ្ងៃ នៅវៀតណាមចាប់ពីខែកញ្ញា ។ សាជីវកម្មមួយនេះបាននិយាយថា ចាប់ពីខែសីហាឆ្នាំ២០២០ចំនួននៃការដេញថ្លៃសម្រាប់ការខួងយកប្រេងនៅឆ្នាំនេះនៅវៀតណាម ក៏ដូចជា តំបន់អាស៊ីអាគ្នេយ៍បានថមថយ

ដោយមានឧបករណ៍ជណ្តើរខួងចំនួន២៦ ក្នុងចំណោម៦១នៅក្នុងតំបន់ ដែលគ្មានការងារធ្វើ។សាជីវកម្ម PVDrillingក៏ជួបប្រទះនឹងការលំបាកដូចគ្នាដែរ នៅពេលដែលឧបករណ៍ខួងទាំង២របស់ PVDrillingIIនិង PVDrillingIIIត្រូវបញ្ឈប់ប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ីចាប់ពី ខែកក្កដា ឆ្នាំ ២០២០ និង ខែមិថុនា ឆ្នាំ២០២០ រៀងៗខ្លួនលឿនជាងផែនការក្នុង កិច្ចសន្យា ។

ដូច្នេះក្រុមហ៊ុន PVDrillingនឹងតាមដានស្ថានភាពតំរូវការផ្គត់ផ្គង់នៅលើទីផ្សារ ដើម្បីស្វែងរកកិច្ចសន្យាខួងថ្មី ដើម្បីបំពេញតាមគោលដៅអាជីវកម្មសម្រាប់ឆ្នាំនេះ ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំទូទៅរបស់ក្រុមហ៊ុន។

សាជីវកម្ម PVDrillingជឿជាក់ថា ឧបករណ៍ជណ្តើរសម្រាប់ខួងអណ្តូងអាចដំណើរការនៅឆ្នាំក្រោយ។ ក្នុងនោះចាប់ពីត្រីមាសទី២ ឆ្នាំ២០២១ ស្ថានីយ៍ខួងអណ្តូងប្រេង PVនឹងចាប់ផ្តើមអនុវត្តកិច្ចសន្យារយៈពេលវែងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនប្រេងប្រ៊ុយណេសែលប្រេង(BSP)។សាជីវកម្មនេះបានរាយការណ៍ថា ខ្លួនទទួលបានកំណើនប្រចាំឆ្នាំ៦៤ភាគរយ នៃប្រាក់ចំណូលសរុបក្នុងរយៈពេល៦ខែ ដំបូងនៃឆ្នាំនេះដល់ចំនួន ៣,១៨ ពាន់លានដុង (១៣៧,៥លានដុល្លារអាមេរិក) ។

ខណៈ ពេលដែលប្រាក់ចំណេញ ក្រោយពន្ធរបស់ខ្លួនបានឈានដល់៨២ពាន់លានដុង គឺខ្ពស់ជាងប្រាក់ចំណេញវៀតណាម២២,២ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំកន្លងមក ។សូមរម្លឹកថា សាជីវកម្ម Petroគឺជាក្រុមហ៊ុនប្រេងកាតជាតិដ៏ធំរបស់វៀតណាម។ កាលពីឆ្នាំ២០០៩ក្រុមហ៊ុននេះទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរុករកប្រេង និងឧស្ម័នធម្មជាតិ នៃតំបន់ដីគោកក្នុងប្លុក១៥ ខេត្តកំពង់ធំ នៃប្រទេសកម្ពុជា។

សាជីវកម្មវៀតណាមមួយនេះធ្លាប់បានរកឃើញតំបន់ប្លុក១៥ ថាជាទីតាំងមានសក្តានុពល រ៉ែឧស្ម័នធម្មជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ និងធ្លាប់បានសន្យាថា ខ្លួននឹងធ្វើប្រតិបត្តិការខួងអណ្តូងប្រេងនៅអំឡុងចុងឆ្នាំ២០១៥ ឬក៏ដើមឆ្នាំ២០១៦ ប៉ុន្តែរហូតមកទល់ពេល នេះមិនទាន់មានសកម្មភាពអ្វី ឡើយ៕

អត្ថបទដោយ៖ My Bozz

Related posts

Leave a Comment