អាណិតណាស់! តាមពិតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe មានជំងឺនេះតាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ រហូតដល់បច្ចុប្បន្នទើបលោក ព្រមចុះចាញ់ជាមួយវា…

ជប៉ុន៖ ដោយសារតែបញ្ហាសុខភាព ទើបកាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗនេះលោក Shinzo Abe បានម្រេចចិត្តប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ។ សូមបញ្ជាក់ថា​ លោក Shinzo Abe មានជំងឺរលាក ដំបៅពោះវៀនធំរ៉ាំរ៉ៃ ហើយជំងឺនេះត្រូវបានគេព្យាករណ៍ថា បានកើតមានឡើងចំពោះប្រជាជនជប៉ុនចំនួន ២២០,០០០ នាក់។

ជំងឺរលាកពោះវៀនធំនេះត្រូវបានគេចាត់ចូលជាជំងឺ autoimmune ។ autoimmune គឺជាជំងឺមួយដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស ធ្វើការមិនត្រឹមត្រូវដោយវាវាយបកមកលើរាងកាយរបស់មនុស្សវិញ ដែលជាធម្មតាប្រព័ន្ធភាពស៊ាំមានតួនាទីការពារប្រឆាំងនឹងមេរោគដូចជាបាក់តេរីនិងវីរុស ហើយវានឹងវាយប្រឆាំងរាល់បាក់តេរីនិងវីរុសទាំងនោះនៅពេលណាដែលពួកវាមកឈ្លានពានរាងកាយមនុស្ស ។

រោគសញ្ញានៃជំងឺរលាកពោះវៀនធំ គឺធ្វើឲ្យអ្នកជំងឺឈឺពោះ រាគ និង មានឈាមហូរតាមលាមកជាដើម ។

ទោះបីជាវាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយក៏រោគមួយនេះ បណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងជីវិតប្រចាំថ្ងៃក្នុងករណីខ្លះបង្ខំឱ្យអ្នកជំងឺទៅបន្ទប់ទឹករាប់សិបដងក្នុងមួយថ្ងៃហើយច្រើនតែមានភាពតានតឹងដោយសារស្ត្រេស។

នៅក្នុងទស្សនាវដ្តីប្រចាំខែរបស់ Bungeishunju បានរាយការណ៍ថាលោក Shinzo Abe មានជំងឺនេះតាំងពីលោកនៅអាយុ ១៧ឆ្នាំម្ល៉េះ ហើយនៅឆ្នាំ ២០០៧ ដោយសារតែបញ្ហាសុខភាពដូចគ្នានេះ ទើបលោកបានលាលែងពីតំណែងម្ដងរួចមកហើយ ។ នៅឆ្នាំ ២០០៩ លោក Shinzo Abe បានវិលត្រឡប់មកលើឆាកនយោបាយវិញ ហើយពេលនោះថ្នាំមួយប្រភេទឈ្មោះថា Asacol បានធ្វើឲ្យសុខភាពរបស់លោកបានប្រសើរឡើងវិញ ។

លោក adakazu Hisamatsu សាស្ត្រាចារ្យផ្នែកផ្នែកក្រពះពោះវៀននៃសាកលវិទ្យាល័យ Kyorin ក្នុងទីក្រុងតូក្យូបាននិយាយថា ជំងឺនេះធ្វើឲ្យប៉ះពាល់គុណភាពនៃជីវិតខ្លាំងណាស់ ដូច្នេះអ្នកជំងឺត្រូវតែនៅជាប់ជាមួយការព្យាបាលជាដាច់ខាត ៕

អត្ថបទដោយ៖ KBN

Related posts

Leave a Comment