ល្អណាស់! ផ្ទុះការសរសើរ ក្រោយឃើញព្រះពុទ្ធប្បដិមាប្រក់នាគកម្ពស់ ១៥ ម៉ែត្រ នៅខេត្តកែប…

ព្រះពុទ្ធបដិមាប្រក់នាគ កម្ពស់ ១៥ ម៉ែត្រ ស្ថិតនៅក្នុងវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ខេត្តកែប កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាបងប្អូនប្រជាពលរដ្ឋខ្មែរ ដោយសារភាពភាពស្រស់ស្អាតនៃព្រះពុទ្ធប្បដិមាអង្គនេះ ។

បើយោងតាមគនីយហ្វេសប៊ុកឈ្មោះ Samnang Dyna បានសរសេររៀបរាប់ថា «ខេត្តកែប បដិមាព្រះពុទ្ធរូបប្រក់នាគកម្ពស់ 15 ម ស្ថិតក្នុងវត្តសត្ថាធម្មវិហារ ហៅ (វត្តភ្នំពោន) សាងសង់បាន 98% ហើយ សូមអនុមោទនា ។ សូមឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា និង ជូនដល់កម្ពុជា សូមឱ្យកម្ពុជាសម្បូរដោយព្រះពុទ្ធប្បដិមាណធំៗគ្រប់ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា» ។

ក្រោយពីការបង្ហោះរូបភាពប៉ុន្មានសន្លឹកពីព្រះពុទ្ធប្បដិមាប្រក់នាគខាងលើ គេឃើញមានការចាប់អារម្មណ៍ និង បន្តចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាទំនាក់ទំនងសង្គម ជាមួយការសរសើរពីទឹកដៃ និង ភាពស្រស់ស្អាតល្អល្អនៃរូបព្រះពុទ្ធប្បដិមាមួយអង្គនេះយ៉ាងខ្លាំង ។ ស្របគ្នានោះគេរំពឹងដែរថា ព្រះពុទ្ធបដិមានេះ ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅទស្សនានៅខេត្តកែបផងដែរ ។

ភ្ជាប់ជាមួយនឹងរូបព្រះពុទ្ធប្បដិមាទ្រង់គង់ភ្នែនសមាធិលើរង្វេលនាគរាជនេះដែរ ក៏មានប្រវត្តិដំណាលមួយថា «ក្រោយពេលបានត្រាស់ដឹងរួចហើយ ព្រះពុទ្ធបានបន្តធ្វើសមាធិនៅជិតស្រះទឹកមួយ ។ នៅក្នុងសប្តាហ៍ទី ៦ មានភ្លៀងព្យុះយ៉ាងខ្លាំងដែលអាចរំខានដល់ការភាវនារបស់ព្រះអង្គ ។ នៅពេលនោះមានស្តេចនាគឈ្មោះ មុចលិន្ទដែលរស់នៅក្នុងស្រះនោះ បានចេញមកជួយព្រះអង្គ ។

ស្តេចនាគ​​វារឡើងពីទឹកលូនមកដល់ព្រះអង្គ បានឆ្វាយខ្លួនជារង្វេលដើម្បីឲ្យព្រះអង្គគង់ពីលើហើយបើកពពារប្រក់កុំឲ្យព្រះអង្គទទឹក ។ ឯព្រះពុទ្ធវិញយកព្រះហស្ថដាក់លើគ្នាក្នុងស្ថានភាពសម្រាក និង ព្រះភក្ត្រញញឹមបន្តិចបង្ហាញនូវចិត្តស្ងប់ ប្រកដដោយមេត្តាធម៌ ។ អ្វីដែលអស្ចារ្យគឺ ព្រះនេត្រទាំងពីរបើកតែពុំសម្លឹងមកយើងទេ ផ្ទុយទៅវិញព្រះនេត្រទាំងពីរបានបង្ហាញពីការប្រមូលអារម្មណ៍ក្នុងចិត្ត ព្រោះព្រះពុទ្ធកំពុងធ្វើសមាធិ ។ ព្រះពុទ្ធបញ្ចប់សមាធិនៅថ្ងៃទី ៤៩ បន្ទាប់មកព្រះអង្គយាងទៅសម្តែងធម៌ប្រោសសត្វលោកគ្រប់ទិសទី» ៕

Related posts

Leave a Comment