សូមចូលរួមរំលែកទុក្ខផង!! នៅមុននេះបន្តិច ម្តាយ Love Riya បានទទួលមរណភាពហើយ…

មហាជនទូទៅ ជាពិសេសអ្នកដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីម្នាក់ឈ្មោះ Love Riya នោះ ដែលកំពុងតែទទួលជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ។

ហើយពេលថ្មីៗនេះទៀត Love Riya បានបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ដែលនឹងទិញក្នុងពេលឆាប់ៗនេះហើយ សម្រាប់កូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ក្រៅពីមុខជំនួញដ៏ជោគជ័យ Riya ក៏ជាមនុស្សម្នាក់ចូលចិត្តធ្វើបុណ្យដាក់ទានផងដែរ តាមរយៈការបង្ហាញឲ្យឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីកន្លងទៅ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយបំផុត។

ចំណែកកាលពី ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ Love Riya សម្រក់ទឹកភ្នែកនៅមុខម្តាយ ព្រមទាំងសំពះសុំរឿងមួយ ពេលម្តាយកំពុងឈឺ។

Love Riya បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃនេះនាងខ្ញុំlove Riyaបានក្រាបសំពះសុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស អោយរូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា”។

Related posts

Leave a Comment