ធ្វើចឹងខូចឈ្មោះអ្នកព័ត៌មានអស់ហើយ សាច់ញាតិម្ចាស់ក្លឹប W KTV ស្នើរលោក ខៀវ កាញ៉ារីទ្ធដោះ ស្រាយអ្នកកាសែត ដែលជំរិតទារប្រាក់…

រាជធានីភ្នំពេញ៖ សាច់ញាតិរបស់ម្ចាស់ក្លឹប កំសាន្ត W Ktv បានស្នើលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយដោះស្រាយអ្នកកាសែតអនឡាញ ឈ្មោះកបិលមហាព្រហ្ម ដែលតែងតែមកជំរិតទារប្រាក់ញយដង។

យោងតាមហ្វេសប៊ុក របស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ សីហា បានរៀបរាប់ថា មានមនុស្សបានសុំប្តឹង ចំពោះក្រុមព័ត៌មានonline មួយបានមកអុកឡុក កោសរូស ហាងបងប្អូនខ្លួនគឺឈ្មោះ W Ktv ដែលមានទីតាំងនៅជំហៀង ម៉ុងឌីយ៉ាល់។ Page នោះ មានឈ្មោះកបិលមហាព្រហ្ម។

សាច់ញាតិខាងលើរៀបរាប់ថា “វាមកឡាំប៉ា រាល់អាទិត្យឲ្យលុយវារាល់អាទិត្យ ។ ពេលនេះ ទ្រាំលែងបានហើយ សូមលោកពូ ជួយដោះស្រាយផង កុំឲ្យខូចដល់អ្នកព័ត៌មានល្អៗអី”។

ចំពោះករណីនេះ លោក ខៀវ កាញ៉ារីទ្ធ លើកឡើងថា នេះជាបណ្តឹងដែលលោក ទទួលបានទាំងព្រឹក។

លោកថា “តើអ្នកដែលយកឈ្មោះកាសែត ទៅរកស៊ីរបៀបនេះចេះខ្មាសអៀនខ្លះទេ ?”៕

Related posts

Leave a Comment