ព្រឺសម្បុរខ្ញាក់!! នេះជាជំនឿចម្លែក ហៅខ្មោច ដូនតាមកផ្ទះដើម្បីងូតទឹក តុបតែងខ្លួនជាថ្មី ដោយពួកគាត់ជឿថា និងទទួលបានលាភជ័យ ទ្រព្យសម្បត្តិហូរហៀរ…

​ឥណ្ឌូនេស៊ី៖ ជារៀងរាល់ខែសីហា ជនជាតិ Toraja ក្នុងតំបន់ Panggala និង Nort Toraja ភាគខាងត្បូងនៃខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ី តែងតែធ្វើពិធីអបិយជំនឿមួយឈ្មោះថា «Mainene» ដែលពិធីនេះត្រូវបានគេចាត់ទុកជាពិធីដ៏ចម្លែកបំផុតលើពិភពលោក ។

«Mainene» ជាភាសារឥណ្ឌូនេស៊ី តែមានន័យថា «ពិធីងូតទឹកជូនសាកសព» ដូច្នេះ នៅរៀងរាល់ខែសីហានេះ ជនជាតិ Toraja ទាំងអស់តែងតែនាំគ្នាគាស់ផ្នូរសាកសពសាច់ញាតិរបស់ខ្លួនដែលបានស្លាប់ យកទៅផ្ទះរៀងៗខ្លួន ដើម្បីងូតទឹកសម្អាត ប្ដូរសម្លៀកបំពាក់ថ្មី និងផ្ដល់ជូននំ ចំណី បារី ស្រា ប្រតិបត្តិដូចមនុស្សរស់យ៉ាងដូច្នេះដែរ ។
មិនតែប៉ុណ្ណោះ ពួកគេក៏ដង្ហែរសាកសពបុព្វការី បុព្វការិនី ឬសាច់ញាតិរបស់ពួកគេដើរជុំវិញភូមិផងដែរ ។

ជនជាតិ Toraja មានជំនឿថា ទោះជាមនុស្សស្លាប់ហើយយ៉ាងណាក្ដី ក៏វិញ្ញាណរបស់ពួកគេតែងតែមកនៅផ្ទះជាមួយមនុស្សរស់ ហើយប្រសិនបើមនុស្សរស់ចេះគោរពប្រតិបត្តិសាកសពបុព្វការី បុព្វការិនី ឬសាច់ញាតិ ឲ្យបានល្អនោះ វិញ្ញាណពួកគាត់នឹងឲ្យពរ រស់នៅប្រកបដោយសន្តិភាព និងពោពេញទៅដោយទ្រព្យសម្បត្តិ ។
បន្ទាប់ពីពិធីចប់ ក្រុមគ្រួសាររបស់សព នឹងនាំយកសពបុព្វការី បុព្វការិនី ឬសាច់ញាតិ របស់ពួកគេទៅបញ្ចុះដូចដើមវិញ ព្រមទាំងប្ដូរមឈូសថ្មីផងដែរ ក្នុងករណីដែលមឈូសនោះរលួចខូច ។

សូមបញ្ជាក់ថា ប្រពៃណីខាងលើនេះត្រូវបានជនជាតិ Toraja ប្រកាន់ខ្ជាប់រហូតដល់បច្ចុប្បន្ន ទោះជាពិធីនេះមើលទៅគួរឲ្យខ្លាចញញើតយ៉ាងណាក៏ដោយ ៕

Related posts

Leave a Comment