អាណិតពេក! ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថមដល់ម្តាយកំសត់ដែលបាត់ប ង់កូនស្រី ៣ នាក់ និងប្តី ក្នុងទឹកប្រាក់ដល់ទៅ…

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ យោងតាមសារព័ត៌មានរបស់ BKK 24h បានអោយដឹងថា: BKK សុំអគុណជំនួសគ្រួសារសពផង🙏! ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមគ្រួសារបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលបច្ច័យបុណ្យចំនួន ០៥លានរៀល ដល់គ្រួសារកំសត់ដែលបាត់បង់ឪពុកផង និងកូនស្រី ចំនួនដល់ទៅ ០៣នាក់ កន្លងមក នៅសង្កាត់ភ្នំពេញថ្មី និងមានសប្បុរសជននានាបានចូលបច្ច័យបុណ្យ តាមរយៈលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខផងដែរ។

គួររំលឹកផងដែរថា កាលពីម្សិលមិញ ក្នុងទិដ្ឋភាពដ៏សែនសង្វែក ម្តាយបានត្រឹមកាន់រូបប្តី និងកូនៗ ដង្ហែរទៅកាន់វត្ត ទាំងទឹកភ្នែក ជាពិសេសនោះ គឺម្តាយរូបនេះ យំរហូត និយាយលែងសូវដឹងអី គាត់រងការប៉ះពាល់អារម្មណ៍ខ្លាំងណាស់ ភ្លេចបាយ ភ្លេចទឹក ជាហេតុធ្វើឲ្យមហាជនកាន់តែអាណិត និងយល់នៅអារម្មណ៍ដែលបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយ៕

Related posts

Leave a Comment