សង្វេ​គណា​ស់ លោកអើយ! គាត់​យំ​ស្ទើរខ្សោះ ឱបរូបថត ដង្ហែស​ពប្តី និងកូនស្រីទំាង៣ យកទៅបូជា, គ្រប់គ្នាឃើញហើយ ទប់ទឹកភ្នែកអត់ជាប់ទេ…(មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈ សារព័ត៌មាន PNN បានប្រាប់ឲ្យដឹងថា “សមត្ថកិច្ច បានអោយដឹងថាបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដាច់ចិត្តលើកដៃ ច្របា​ច់​ក ស​ម្លាប់កូនស្រីខ្លួនឯង ចំនួន៣នាក់ ស្លា​ប់យ៉ាងអា​ណោ​ចអា​ធ័ម ហើយបានច​ង​កស​ម្លាប់ខ្លួ​នឯងជាក្រោយ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីឈ្មោះ ឌីម សុខនាថ ត្រូវជាប្រពន្ធ និងជាម្តាយក្មេងស្រីទាំងបីនាក់ បានអោយដឹងថាបុរសជាប្តីមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី (ស្លាប់) និងកូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ (ស្លា​ប់), កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ (ស្លា​ប់), កូនស្រីទី៣ ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ (ស្លាប់)។

ស្ត្រីដដែល បានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង២០ និង៣០នាទី យប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារ រហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញ ជនរងគ្រោះជាប្ដី បានចង​ក ស្លា​ប់បាត់ហើយ

រីឯកូនស្រី២នាក់ ក៏ឃើញស្លា​ប់នៅលើគ្រែ និងកូនស្រីច្បង ស្លា​ប់ នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនត​ក់ស្លុ​តយ៉ាងខ្លាំង ក៏បានរត់ទៅហៅ ប្អូនថ្លៃស្រីដែលជួលបន្ទប់ក្បែរគ្នា អោយមកជួយ និងស្រែកឆោឡោអោយអ្នកជិតខាងមកជួយ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលតែម្ដង នឹង បានរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចចម្រុះ នៃអធិការខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង ៣នាក់ បានស្លា​ប់ដោយសារច្រ​បា​ច់​ក ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួច បានធ្វើអ​ត្តឃា​តច​ងក ស​ម្លាប់ខ្លួន នៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថាសពទាំង៤នាក់ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីនៅ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ហើយចំពោះដើមហេតុជុំវិញនឹងករណីនេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវអោយច្បាស់នៅពេលក្រោយ៕”។

តាំងពីម្សិលមិញ រហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ គេនៅតែឃើញ ស្ត្រីដ៏សែនកំសត់ម្នាក់នេះ​ យំឥតឈប់ឡើយ ដោយនៅតែស្រណោះកូនស្រីជាទីស្រឡាញ់ទំាងបី ដែលត្រូវលា​ចា​កលោកនេះ តែមួយពព្រិចភ្នែកប៉ុណ្ណោះក្នុងថ្ងៃតែមួយ។

រឹតតែខ្លោចផ្សា ថែមទៀតនោះ នៅថ្ងៃនេះដែរ គេឃើញហ្វេសប៊ុកឈ្មោះ “SIN SOREACHអគ្គនាយកJTVNews” បានធ្វើការ Live វីដេអូ បង្ហាញពីសកម្មភាព ស្ត្រីរូបនេះ ដង្ហែស​​ពកូនស្រីទាំង៣ និងប្តី ខ្លួនយកទៅបូ​ជា គ្រប់គ្នាឃើញហើយ គ្មានអ្នកណាទប់ទឹកភ្នែកជាប់ទេ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment