ក្តុកក្តួលណាស់!! ថ្ងៃលាឈប់ពីតំណែង នាយករដ្ឋមន្រ្តី​ជប៉ុនសូមទោលប្រជាជនទាំងអួលដើមកថាខ្លួនមិនអាចបំពេញការងារឲ្យបានល្អបំផុត…

តូក្យូ៖ នៅល្ងាចថ្ងៃទី ២៨ ខែ សីហា នេះ លោក នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abe បានធ្វើសន្និសិតកាសែតប្រកាសលាលែងពីតំណែងជាផ្លូវការហើយ ដោយមូលហេតុបណ្ដាលមកពីបញ្ហាសុខភាព ។

នៅក្នុងសន្និសិតកាសែត លោក Shinzo Abe បាននិយាយថា «ខ្ញុំមិនអាចធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតទេ ប្រសិនបើខ្ញុំមិនអាចសម្រេចការងារជូនពលរដ្ឋជប៉ុនឲ្យបានល្អបំផុត…ខ្ញុំសម្រេចចិត្តថាលាឈប់ពីតំណែងហើយ…សូមទោសចំពោះពលរដ្ឋជប៉ុន » ។

លោក Shinzo Abe បាននិយាយថា ក្នុងកាលៈទេសៈនេះ លោកកំពុងប្រើថ្នាំថ្មីដើម្បីព្យាបាលជំងឺរលាក ​ដំបៅពោះវៀនរ៉ាំរ៉ៃ របស់លោក ហើយទោះជាថ្នាំនេះជាតម្រូវការព្យាបាលជាប្រចាំយ៉ាងណាក៏ដោយ ក៏គ្រូពេទ្យយមិនអាចធានាថាសុខភាពរបស់លោកនឹងប្រសើរឡើងវិញដែរ ។

លោក Shinzo Abe បន្តថា «ខ្ញុំមិនចង់បង្កើតភាពខ្វះចន្លោះក្នុងភាពជាអ្នកដឹកនាំដោយសារតែជំងឺរបស់ខ្ញុំទេ ដូច្នេះខ្ញុំបានសម្រេចចិត្តលាឈប់បន្ទាប់ពីទទួលបានការធ្វើរោគវិនិច្ឆ័យកាលពីដើមសប្តាហ៍នេះ» ។ ជម្រើសរបស់មេដឹកនាំបន្ទាប់គឺការសម្រេចចិត្តរបស់គណបក្ស LDP ហើយខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយលើអ្នកស្នងតំណែងរបស់ខ្ញុំឡើយ» ៕

អត្ថបទដោយ៖ KBN

Related posts

Leave a Comment