មើលម្តងណា ក៏យំតាមដែរ ! គាត់បា​ត់ប​ង់ ប្តី និងកូនស្រី៣នាក់ ស្រែ​កយំ​រហូត ស្ទើរបា​ត់ប​ង់ស្មារតី, ឃើញខ្លោ​ចចិ​ត្តពេក ស្រីអូន ប្រកាសស្វែងរក ស្ត្រីដ៏សែ​នកំ​ស​ត់នេះ ដើម្បីធ្វើរឿងមួយជូន…(មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈ សារព័ត៌មាន PNN បានប្រាប់ឲ្យដឹងថា “សមត្ថកិច្ច បានអោយដឹងថាបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដាច់ចិត្តលើកដៃ ច្របា​ច់​ក ស​ម្លាប់កូនស្រីខ្លួនឯង ចំនួន៣នាក់ ស្លា​ប់យ៉ាងអា​ណោ​ចអា​ធ័ម ហើយបានច​ង​កស​ម្លាប់ខ្លួ​នឯងជាក្រោយ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីឈ្មោះ ឌីម សុខនាថ ត្រូវជាប្រពន្ធ និងជាម្តាយក្មេងស្រីទាំងបីនាក់ បានអោយដឹងថាបុរសជាប្តីមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី (ស្លាប់) និងកូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ (ស្លា​ប់), កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ (ស្លា​ប់), កូនស្រីទី៣ ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ (ស្លាប់)។

ស្ត្រីដដែល បានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង២០ និង៣០នាទី យប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារ រហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញ ជនរងគ្រោះជាប្ដី បានចង​ក ស្លា​ប់បាត់ហើយ

រីឯកូនស្រី២នាក់ ក៏ឃើញស្លា​ប់នៅលើគ្រែ និងកូនស្រីច្បង ស្លា​ប់ នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនត​ក់ស្លុ​តយ៉ាងខ្លាំង ក៏បានរត់ទៅហៅ ប្អូនថ្លៃស្រីដែលជួលបន្ទប់ក្បែរគ្នា អោយមកជួយ និងស្រែកឆោឡោអោយអ្នកជិតខាងមកជួយ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលតែម្ដង នឹង បានរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចចម្រុះ នៃអធិការខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង ៣នាក់ បានស្លា​ប់ដោយសារច្រ​បា​ច់​ក ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួច បានធ្វើអ​ត្តឃា​តច​ងក ស​ម្លាប់ខ្លួន នៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថាសពទាំង៤នាក់ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីនៅ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ហើយចំពោះដើមហេតុជុំវិញនឹងករណីនេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវអោយច្បាស់នៅពេលក្រោយ៕”។

នៅថ្ងៃម្សិលមិញនេះផងដែរ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “សារព័ត៌មាន ហង្សតូច” បានបង្ហោះវីដេអូមួយ ពីស្ត្រីរូបនេះ ដែលត្រូវជាប្រពន្ធ និងជាម្តាយ កូនស្រីដែលស្លាប់ទំាង៣ នាក់ មើលហើយ ពិតជាគ្មាននរណាម្នាក់ទប់ទឹកភ្នែកជាប់ឡើយ។

ហ្វេសប៊ុកនេះក៏បានបញ្ជាក់សារខ្លីមួយថា ៖ “មឈូស​៣ ដាក់សពមនុស្ស៤នាក់! អា​ណោ​ចអា​ធ័ម​ណាស់

ចំពោះរឿងរ៉ាវដ៏ត​ក់ស្លុ​តជាទីបំផុត បានកេីតឡេីង ធ្វេីឲ្យស្ត្រីដែលជាប្រពន្ធ និងត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះទាំងបីនាក់ បានបា​ត់បង់មនុស្សជាទីស្រលាញ់ រហូតដល់ទៅ៤នាក់ ក្នុងពេលតែមួយ​ គឺមានកូនៗ៣នាក់ និងប្ដីម្នាក់ទៀត ដែលធ្វេីឲ្យរូបគាត់មិនអាចទទួលយករូបភាពឈឺចាប់នោះបានទេ និងរហូតមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡេីយ​ ធ្វេីឲ្យគាត់ក្លាយជាមនុស្សមានបញ្ហាសតិអារម្មណ៍មិនប្​រក្​រតី ព្រោះតែការប៉ះទង្គិចផ្លូវអារម្មណ៍ យ៉ាងធ្ង​ន់​ធ្ងរបំផុតនេះ!

យ៉ាងណាមិញ​ អង្គភាពបណ្ដាញសារព័ត៌មានហង្សតូចយេីង សូមចូលរួមសោកស្ដាយ ​និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពផង​ “។

ក្រោយឃើញ វីដេអូនេះហើយ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកខ្លួនថា “សូមបងសារព័ត៌មានជួយតបឆាតខ្ញុំផង ខ្ញុំចង់បានលេខទាក់ទង គ្រួសារគាត់ ដើម្បីជួយ នឹកឡើងស្លុ​​តចិ​​ត្ត​ណាស់ ត្រូវបា​​ត់​ប​​ង់គ្រួសារ ទាំងមូល ប្ដីសំ​​លា​​ប់កូន ទាំងបី ជាទីស្រលាញ់ រួចសំ​លា​​ប់ខ្លួន តាមក្រោយ តើអ្នកណាមិនរ​ន្ធត់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូដ៏សែ​នរំ​ជួលចិត្តខាងក្រោមនេះ ៖

Related posts

Leave a Comment