ក្តៅៗ បុរសដែលចាក់នារីម្នាក់ទាំងកណ្ដាលផ្លូវ​នោះ ពេលនេះបានរត់ទៅចងកហើយ ​ មូលហេតុគឺដណ្ដឹងនាងមិនបាន​…

ភ្នំពេញ៖មុននេះបន្តិច​ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានគេលួចចាក់ មិនដឹងថាប្លន់​ រឺក៍រឿងអ្វីទេ​ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទី​ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ ។
នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ។ នាងជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។

តែអ្វីដែលគួរឲភ្ញាក់ផ្អេីលនោះ​ គឺបុរសដែលបានចាក់នារីម្នាក់​កណ្ដាលផ្លូវនោះ​ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ​ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ​ សង្កាត់កំបូល​ ខណ្ឌកំបូល​ នាវេលា​ប្រមាណម៉ោង១០:៣០​ នាទី​ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០។

នៅពេលនេះមិនទាន់អាចកំណត់​ នៅអត្តសញ្ញាណនៅ​ទ្បេីយទេ​ ហេីយមូលហេតុឈានទៅដល់ការធ្វើបែបនេះ យោងតាមមិត្តភ័ក្កនារីរងគ្រោះ​ បានបង្ហេីបថា​ បុរសនោះ បានចូលស្ដីដណ្ដឹងជាច្រេីនដង​ តែខាងស្រីគេមិនព្រម​ ទេីបរឿងហេតុកើតឡើងបែបនេះទៅ។
ពេលនេះសមត្ថកិច្ចកំពុង​ ធ្វេីកោសល្យវិច្ឆ័យ្យ​ ព្រមទាំងធ្វេីកំណត់ហេតុ​ ដេីម្បីបញ្ជាក់ជូនអ្នកសារព័ត៍មាន​ នាពេលបន្តិចទៀត។

ប្រភព៖ BKK24h

Related posts

Leave a Comment