កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ អ្នកប្រើប្រាស់នៅក្នុងបណ្តញសង្គមហ្វេសប៊ុក ជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ គេយកឡាន Camry 1992 ទៅឲ្យជាងកែ ចេញជាឡានស្ព័រ ដ៏ស៊េរីទំនើប មួយគ្រឿង មើលទៅពិតស្អាត និងទាក់ទាញជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍សឹងតែមិនគួរឲ្យជឿ។ ម្ចាស់រថយន្តរូបនេះបានបញ្ជាក់ក្នុងហ្វេសប៊ុក MA Yaa (ឈួន រីយ៉ា) ថា ៖
“ទៅឆៀកព្រឹកមិញ អត់នឹកស្មានថា មានអ្នកមើលច្រើនចឹងទេ អ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន? អ្នកខ្លះថាថៃធ្វើ យកគ្រឿងពីថៃ អត់ទេចាស ខ្មែរធ្វើទាំងអស់ ធ្វើនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 096 2821216 អរគុណ សម្រាប់ការលើកទឹកចិត្ត និងសរសើរស្នាដៃខ្មែរ”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់ថា ៖ ឡូយកប់ហ្មង, ជិះកាត់ព្រឹកមិញស្អាតណាស់, សុំសរសើរជាងដោយចិត្តស្មោះ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះជាងដែលកែរថយន្តមួយគ្រឿងនេះ។
ក្នុងនោះសូម្បីតែ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ក៏បានលើកសរសើរផងដែរថា “ភាពច្នៃប្រឌិត របស់អ្នកបន្ទាយមានជ័យ
នេះជារថយន្តដែលជាស្នាដៃអ្នកបន្ទាយមានជ័យ យករថយន្ត ចាស់សេរី ១៩៩៣ មកកែច្នៃ ជារថយន្ត (ជាងឈួន សុផាន់) ចំការ តាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃ២៧ ខែ សីហា ២០២០។
បញ្ជាក់: នេះជាការសាកល្បងដំបូងរបស់គាត់ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បាន និងកំពុងពិនិត្យបច្ចេកទេស។”។
ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖