ចូលរួមរំលែកទុក្ខ!! តារាសម្តែងជើងចាស់ថៃ Aoy Kanjana ស្លាប់ក្នុងវ័យ ៦១ ឆ្នាំដោយរោគគាំងបេះដូង…

នាល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ នេះ មានការភ្ញាក់ផ្អើល និង រន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីដំណឹងមរណភាពរបស់តារាសម្តែងស្រីជើងចាស់ប្រចាំប្រទេសថៃ ឈ្មោះ Kanjana Jindawat ឬ Aoy Kanjana បានស្លាប់បាត់បងជីវិតដោយសារជំងឺគាំងបេះដូង ក្នុងអាយុ ៦១ ឆ្នាំ នាវេលាម៉ោង ៤ និង ៤៧ នាទី ។

មរណភាពរបស់តារាសម្តែងជើងចាស់ថៃរូបនេះ បានធ្វើឱ្យអ្នកសិល្បៈក្នុងប្រទេសថៃជាច្រើន មានការនឹកស្តាយស្រណោះ អាឡោះអាល័យយ៉ាងខ្លាំង ។ ពេលនេះដែរសពតារាសម្តែងជើងចាស់ថៃខាងលើត្រូវបានតម្កល់នៅវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Related posts

Leave a Comment