យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច JTV News បានឲ្យដឹងថា: ភ្នំពេញនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីឆក់កាបូបដៃ នៅទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បង្កដោយជនសង្ស័យ០៧នាក់ គេចខ្លួនម្នាក់ឈ្មោះ បឿក។
ជនសង្ស័យឃាត់ខ្លួន០៦នាក់ ១-ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ២-ឈ្មោះ មាស ចាន់វីរ: ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
៣-ឈ្មោះ អៀម ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៤-ឈ្មោះ ថន ប៊ុនឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ៥-ឈ្មោះ វ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
៦-ឈ្មោះ អ៊ុច ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទាំងនេះបានធ្វើសកម្មភាព ឆក់យកកាបូបយួរដៃ ពីជនរងគ្រោះឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕