ម្ចាស់ផ្ទះឆ្ងល់ ហេតុអីចេះតែបាត់មាន់! ដល់ពេលយប់ឡើងចាំចាប់ គឺបានឃើញពស់ថ្លាន់ដ៏ធំកំពុងតែលេប ចំណីនៅក្រោមផ្ទះ…

យោងតាមប្រភពព័ត៌មានពីប្រភពហ្វេសបុកផេចឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ បានអោយដឹងថា: ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ករណីពស់ថ្លាន់ធំមួយក្បាលឡើងចូលក្នុងផ្ទះពលរដ្ឋនៅម្តុំឆ្នេរព្រែកត្រែង កាលពីយប់ថ្ងៃ២៦សីហា២០២០ មកដល់ព្រឹកថ្ងៃទី២៧សីហានេះ ប្រជាពលរដ្ឋប្រាប់ថា ចាប់ពស់ថ្លាន់នេះបានហើយ និងថា នឹងនាំយកទៅប្រគល់ជូននគរបាលស្រុកស្ទឹងហាវ ដើម្បីចាត់ចែងបន្តជូនទៅផ្នែកជំនាញសត្វព្រៃ។

សូមបញ្ជាក់ថា មានពស់ថ្លាន់ធំមួយក្បាល ឡើងចូលក្នុងផ្ទះរបស់ពលរដ្ឋ នៅចំណុចឆ្នេរព្រែកត្រែង វេលាម៉ោងជិត១១យប់ថ្ងៃ២៦សីហា២០២០ ក្នុងនោះមានសត្វមាន់មួយក្បាលត្រូវបានពស់ថ្លាន់នេះ លេបជាចំណី។ ដោយសារតែភយ័ខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ជាពិសេសក្មេងៗក្នុងផ្ទះ

នៅយប់នោះពួកគាត់បានចេញមកខាងក្រៅផ្ទះអស់ហើយ និងបានគោរពស្នើសុំដល់មន្ត្រីជំនាញឬសមត្ថកិច្ចពាក់ពន្ធ័ មេត្តាជួយដោះស្រាយបញ្ហានេះ ដូចជាជួយយកពស់នេះចេញពីផ្ទះជាដើម។ ទូរសព្ទ័ពលរដ្ឋដែលរាយការណ៏រឿងនេះលេខ 068​ 767​ 434 – 096 4723772៕

Related posts

Leave a Comment