បុរសជនជាតិ វៀតណាម ជាមេការក្រុមហ៊ុន ចម្ការកៅស៊ូម្នាក់បានរៀបចំពិធីខួប កំណើតខ្លួនឯង ដោយ មានអ្នករួមការងារជាមួយ ចូលរួមផឹ កស៊ី រហូតដល់ស្រ វឹ ងក៏ចូលទៅ ដេកក្នុង បន្ទប់ ស្រាប់តែ ព្រឹកឡើងក៏ត្រូវបានគេ ប្រទះ ឃើញដេកស្លា ប់ រឹងស្តូក ប ង្កឱ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងកា លពីវេលា ម៉ោង៦និង៣០ នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចការដ្ឋានទី៤ ចម្ការ កៅស៊ូបៀនហៀក មានទីតាំងស្ថិត ក្នុងភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។
បុរសរ ង គ្រោះ ខាងលើ មានឈ្មោះ HO KHAC QUY អាយុ២៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរមេ កា រទី៥ ការដ្ឋានទី៤ ចម្ការកៅ ស៊ូបៀនហៀក នៅភូមិវាលថ្នល់ ឃុំសា គ្រាម ស្រុកប្រាសាទ បល្ល័ង្ក។
តាមការបំភ្លឺរបស់ ឈ្មោះងៀន អាញ់ជី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ វៀតណាម ជាអ្នក ធ្វើការជាមួយ បានរៀបរាប់ប្រាប់ថា គាត់បានមក ធ្វើការ នៅក្រុមហ៊ុនកៅស៊ូបៀន ហៀក ឃុំសាគ្រាម ជាមួយជន រ ង គ្រោះ ហើយដេក នៅក្នុងបន្ទប់ស្នាក់នៅលេខ១ ០៧ ក្នុងការដ្ឋានទី៤ ដោយជ ន រ ង គ្រោះមាន តួនាទីជាមេក្រុមទី៥។
នៅមុនពេល កើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជ ន រ ង គ្រោះ បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន (ជ ន រ ង គ្រោះ) នៅកន្លែង ធ្វើការ និងមានរៀបចំ ពិធីហូបចុក បន្តិចបន្តួច ដោយក្នុងនោះ លោកប្រធាន ក្រុមហ៊ុនក៏ចូល រួមដែរ លុះក្រោយ មកគា ត់មិ នសូវស្រួលខ្លួនហូប តែស្រាបៀរ អស់១ កំប៉ុងក៏ទៅ សម្រាកមុន។ ចំណែក ជ ន រ ង គ្រោះនៅផឹ ក ស៊ី ជាមួយ លោកប្រធាន ក្រុមហ៊ុន និងក្រុមការងារ រហូតដល់ ម៉ោងប្រហែល ១០យប់ថ្ងៃដដែល ស្រ វឹ ងរៀង ខ្លួនក៏ ចែកផ្លូវគ្នាទៅ រកកន្លែង ដេកអស់ទៅ។
ប្រភពដដែ លបន្តថា រហូតដ ល់ម៉ោងប្រហែល៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ គាត់ ក៏ក្រោកពី ដេក ដើម្បីទៅ មើលកម្ម ករជៀរជ័រកៅស៊ូតាមឡូតិ៍ ដល់ម៉ោ ងប្រហែល៦ និង៣០នាទីព្រឹកថ្ងៃដដែល ក៏ត្រឡប់មកកា រដ្ឋានទី៤វិញ ស្រា ប់តែឮអ្នកធ្វើកា រជាមួយប្រាប់ថា ជ ន រ ងគ្រោះស្លា ប់បាត់ ទៅ ហើយ។
តាមការបំភ្លឺរបស់ ឈ្មោះងៀន វ៉ាន់ហ៊ាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ជាអ្នកធ្វើកា រជាមួយ និងដេកគ្រែជាមួយជ ន រ ង គ្រោះ បានបំភ្លឺថា គាត់ធ្វើការជាមួយជ ន រ ង គ្រោះ ហើយសម្រាក លើគ្រែជាមួយគ្នា។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជ ន រ ង គ្រោះបាន រៀបចំកម្មវិធីខួបកំ ណើត មានអ្នក ធ្វើការជាមួយចូលរួមផងដែរ ក៏នាំគ្នាផឹ កស្រា បៀរនិ ងជជែ កគ្នាផ្សេងៗ លុះដល់ម៉ោ ងប្រហែល១០យប់ ជ ន រ ង គ្រោះរៀងស្រ វឹ ង ក៏ដើរទៅ ដេក លើគ្រែក្នុងបន្ទប់មុន ឯគាត់ នៅផឹ កបន្តដ ល់ម៉ោង ប្រហែល ១០និង៣០នាទី ទើបឈប់ផឹក ហើយដើរទៅ ដេក លើគ្រែជាមួយជ ន រ ង គ្រោះ។
លុះព្រឹកឡើងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៣ទៀបភ្លឺ គាត់បានទៅ មើលកម្មករ ជៀរជ័រនៅតាមឡូតិ៍ រហូតដល់ម៉ោ ងប្រហែល៦ និង២៥នាទីថ្ងៃដដែល ត្រឡប់មកវិញ ហើយចូល ទៅដា ស់ជ នរ ងគ្រោះ ដើម្បីមកហូប បាយ តែជ ន រ ង គ្រោះស្លា ប់បា ត់ ទៅហើយ មិនដឹងស្លា ប់តាំងពី ពេល ណាទេ គាត់ក៏ស្រែកហៅគេ ឱ្យជួយ តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញសហការ ជាមួយលោកមេភូមិ នាយប៉ុស្តិ៍រដ្ឋបា លសាគ្រាម គ្រូពេទ្យ និងតំណាងក្រុមហ៊ុន ធ្វើការពិនិត្យស ពនិងទីកន្លែងកើត ហេតុ។ តាមការ ពិនិត្យនៅដងខ្លួនសា ក ស ព ពុំឃើញមានស្លា កស្នាមគួរ ក ត់សម្គា ល់ឡើយ ហើយបានធ្វើការ សន្និដ្ឋានថា ជ ន រ ងគ្រោះ បានស្លា ប់ដោយសារជំងឺ របស់ខ្លួន ឯង (គាំ ងបេះ ដូង)។