ចាក់ដោត!! មុនបន្តិច​​​​​ ឯកឧត្តម​​​​​​ ពេជ្រ ស្រស់ បាននិយាយថាខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់ តែខ្ញុំចង់ផ្តល់ជាថា…

មុនបន្តិចគណនីហ្វេសប៊ុកលោក​​​ ​«Pich Sros – ពេជ្រ ស្រស់»​ បានបង្ហោះសារមួយទៅកាន់​​​​​​​​ ​លោក ខេម​​ ដែលមានអត់ន័យថា«ខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់
តែខ្ញុំចង់ផ្តល់ជាទស្សនៈទានក្នុងរឿងនេះបន្តិចចុះបើធ្វើជាដើមឈើធំ កុំខ្លាចអ្នកចូលជ្រកម្លប់ នឹងកុំខឹងនៅពេលគេចាកចេញឈប់ជ្រកម្លប់របស់ខ្លួនពីព្រោះថាគឺគ្រប់មនុស្សតែងតែ

មានការផ្លាស់ប្តូរបើខ្លួនជាឪពុករបស់គេគឺកុំខឹងកូននៅពេលដែលកូនឈប់រស់នៅជាមួយយើង ពីព្រោះថាការកូនចាកចេញរបស់កូនគឺជម្រើសរបស់កូនដើម្បីទៅកសាងអនាគត ហើយក្នុងនាមជាឪពុក គឺ ត្រូវតែសប្បាយចិត្ត នៅពេល ដែលកូនមានភាពរឹងមាំហ៊ានចាកចេញពីយើង ម្យ៉ាងទៀតគួរជូនពរកូនចំពោះអ្នកដែលបានជ្រកក្រោមម្លប់ ដើមឈើធំ

មុននឹងចាកចេញពីក្រោមដើមឈើរនោះគឺត្រូវបោះសំអាតនូវសំរាមដែលខ្លួនប្រើប្រាស់ពេលខ្លួននៅជ្រកក្រោមដើមឈើនោះឲ្យស្អាតសិនមុននឹងចាកចេញបន្តដំណើរ ទៅមុខ បន្តទៀតចំពោះកូន បើទោះបីធំដឹងក្តីអាចដើរហើរបានដោយខ្លួនឯងយ៉ាងណាក៏ដោយគឺដាច់ខាតកុំភ្លេចឪពុកដែលជាអ្នកផ្តល់កំណើត និង ថែទាំ

តាំងតែពីយើងនៅជាទារក ហើយអ្វីដែលកូនត្រូវធ្វើ គឺនៅពេលដែលកូនចាកចេញពីឪពុកហើយមានភាពចម្រុងចម្រើន គឺ កុំភ្លេចគុណអ្នកធ្លាប់ផ្តល់កំណើត និងជួយយើងពីដំបូងសរុបសេចក្តីមកជម្លោះរបស់ខេម និងថៅកែគឺគ្មានអ្នកឈ្នះ និងមានតែអ្នកចាញ់ និងខាតដោយថៅកែគឺបង្ហាញពីភាពអាត្មានិយមឲ្យ

មហាជនបានដឹង រីឯ ខេម បង្ហាញពីភាពមិនអត់ធ្មត់ឲ្យដល់ទីបញ្ចប់ ប៉ុន្តែក្នុងនាមជាឪពុកមិនគួរជួលគេឲ្យតាមវ៉ៃកូននាពេលកូនចាកចេញពីផ្ទះនោះទេ ហើយរឿង ខេម នេះ គឺខ្ញុំធ្លាប់ផ្តាំផ្ញើរទៅថៅកែ ថោន តាមរយៈមិត្តភក្តិជិតស្និតរបស់គាត់ដែរថាកុំប្តឹង ខេម អីគឺវាអត់ចំណេញទេ ហើយគួរបើកចិត្តឲ្យធំទូ

លាយចំពោះអតីតបុគ្គលិករបស់យើង ទើបទទួលបានផលល្អពេលចុងបញ្ចប់ ហើយខ្ញុំជឿជាក់ថា នៅពេលដែលកូនរកស៉ីមានទៅ អាចបំភ្លេចផ្ទះខ្លួនឯងធ្លាប់ជ្រកនោះទេច្បាស់ណាស់គ្រប់មនុស្សទាំងអស់ គឺ នៅពេលដែលរកស៉ីមានបានទៅនឹងនឹកឃើញផ្ទះដែលខ្លួនធ្លាប់ជ្រកមុនគេជាដាច់ខាត…។សូមមានមតិប៉ុណ្ណឹងចុះពីខ្ញុំបាទ ពេជ្រ ស្រស់ ប៉ុន្តែរឿងជម្លោះ ខេម គឺតូចជាងរឿងជម្លោះខ្មែរគ្នាឯងអំពីរឿងព្រំដែននោះទេបាទ»៕

Related posts

Leave a Comment