តន់ ចន្ទសីម៉ា ត្រៀមសហការបន្តជាមួយតារាចម្រៀង Hip-Hop ដ៏ល្បីរបស់ថៃ បន្ទាប់ពីម្ចាស់បទ «ខាំផែង»

កាលពីប៉ុន្មានខែកន្លងទៅតារាចម្រៀងពេញនិយមរបស់ផលិកម្ម Galaxy Navatra តន់ ចន្ទសីម៉ា បានលើកយកបទចម្រៀង «ដណ្តឹងអូនទៅ» របស់នាងមកបកស្រាយរួមគ្នាជាមួយនឹងតារាចម្រៀងប្រទេសថៃម្ចាស់បទ «ខាំផែង» លោក Zak Chumpae ហើយក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរពីសមត្ថភាពរបស់នាងផងដែរ ។

ក្នុងនោះថ្មីៗនេះ តារាចម្រៀងវ័យក្មេងសំឡេងធ្ងន់រូបនេះក៏ទើបតែបានក្លាយទៅជាតារាចម្រៀងស្រីដំបូងដែលបានចុះកុងត្រាជាមួយនឹង Galaxy Navatra Thailand ជាក្រុមហ៊ុនវិនិយោគរបស់ប្រទេសថៃជាមួយនឹងផលិតកម្ម Glaxy Navatra ផងដែរ ។

យ៉ាងណាមិញ ក្រោយពីត្រៀមផលិតបទចម្រៀង និង ច្រៀងជាភាសាថៃក្នុងផលិតកម្មរបស់ប្រទេសថៃហើយនោះ តន់ ចន្ទសីម៉ា ក៏ត្រៀមនឹងចាប់ដៃគ្នាជាលើកដំបូងជាមួយនឹងតារាចម្រៀង Hip-Hop កំពុងទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសថៃ Youngohm ជាបន្តទៀតដែរ នេះបើតាមការឲ្យដឹងពីអ្នកចាត់ការទូទៅ និង អ្នកនិពន្ធរបស់ផលិតកម្ម Glaxy Navatra លោក យឹម តាស្រង់ នៅលើគេហទំព័រហ្វេសប៊ុក ៕

Related posts

Leave a Comment