គាំទ្រទេ? អ្នកនាង ខាត់ សុឃីម ប្រកាសដក (Unfriend)មិត្តណាសរសេរ​អង់គ្លេស​ជា​ សូរសៀង​ខ្មែរ លើ ហ្វេសប៊ុក…

បន្ទាប់ពីផ្ទុះរឿងរ៉ាវ ក្ដៅគគុកថ្មីមួយលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានអ្នកនិពន្ធវ័យក្មេងម្នាក់ បានសរសេរអង់គ្លេស ជាសូរសៀងខ្មែរ នៅក្នុងសៀវភៅផ្នែកខ្លះរបស់ខ្លួនមក ពេលនេះ តារាចម្រៀង ខាត់ សុឃីម បានចេញមុខ ប្រកាសសារមានអត្ថន័យមួយ ក្នុងន័យជំរុញលើកស្ទួយអក្សរសាស្រ្ដខ្មែរយើង ។

តារាពហុជំនាញរូបនេះបានបង្ហោះសារមួយថា ៖ «ខ្ញុំ​នឹងចាប់ផ្ដេីម​ Unfriend​ ឬ លុបមិត្តភក្តិ​ចោល ចំពោះមិត្តណាដែលបានសរសេរ​អង់គ្លេស​ជា​ សូរសៀង​ខ្មែរ​ ឬ សុីងខ្មែរ។ អ្វីដែល​គប្បី​សរសេរនោះ​ គឺ ៖

-​ សរសេរខ្មែរ​ ជា​ សូរសៀង​ខ្មែរ

-​ សរសេរអង់គ្លេស​ ជា​ សូរសៀង​អង់គ្លេស​

គោលបំណង​របស់​ខ្ញុំ​ ចង់ឱ្យ​យុវជន​សរសេរ​អក្សរ​ខ្មែរ​ ឬ អក្សរ​អង់គ្លេស​ឱ្យបានត្រឹមត្រូវ​ និង កាត់បន្ថយការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ផងដែរ ។ (មិត្តដែលមានឈ្មោះបែកស្លុយ) សុំទោសទុកជាមុន🙏» ។

ក្រោយបង្ហោះសារបែបនេះហើយ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិគាំទ្រ យ៉ាងពេញទំហឹង ចំពោះឆន្ទៈដ៏មោះមុតរបស់ តារាស្រីរូបនេះ ក្នុងចេតនាចូលរួមផ្សព្វផ្សាយ និង លើកស្ទួយអក្សរសាស្ដ្រខ្មែរផងដែរ ៕

Related posts

Leave a Comment