ទស្សនា ទិដ្ឋភាពទូទៅ នៃពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra ពិតជាអស្ចារ្យណាស់….(មានវីដេអូ)

កាលពី ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ផ្ទុះការជាភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ ក្រោយឃើញ ហ្វេសប៊ុកផេកផ្លូវការមួយរបស់ផលិតកម្ម Galaxy Navatra បានប្រកាសជាផ្លូវការថា ៖ “ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra បានចាប់ផ្តើមមហើយ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួង មានវត្តមានក្នុងកម្មវិធីដ៏ពិសេសនេះផងដែរ។

កម្មវិធីនេះ បានប្រព្រឹកទៅ នាថ្ងៃនេះ ចាប់ពីវេលាម៉ោង ៥:៣០ នាទីល្ងាច ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN។

ក្នុងនោះ លោក ព្រាប សុវត្ថិ ក៏បានបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុដែលលោក សម្រេចចិត្តចូលរួមការងារជាមួយ ផលិតកម្ម Galaxy Navatra ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment