លោកស្រី ទ្រី ដាណា គឺជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញជាច្រើនទៀត កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ សឹងតែមិនគួរឲ្យជឿ។ ទំរាំ មានដល់ថ្ងៃនេះ លោកស្រី មានប្រវត្តិកំសត់ និងក្រីក្រខ្លាំងណាស់ តែដោយសារ ខំតស៊ូ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ទើបលោកស្រី ទទួលបានជោគជ័យនៅថ្ងៃនេះ។
ក្នុងនោះ បើទោះបីជា លោកស្រី ក្លាយជាអ្នកមានក៏ដោយ ក៏ ថៅកែហាងពេជ្រ រូបនេះ មិនដែលរើសអើង និងមើលងាយ អ្នកក្រីក្រឡើយ មានតែព្យាយាមជួយ តាមលទ្ធភាព ដែលលោកស្រី អាចធ្វើទៅបាន ជាពិសេសនោះ គឺ លោកស្រី តែងតែផ្តល់ជូន នូវការលើកទឹកចិត្ត កុំអោយអស់សង្ឃឹមក្នុងឆាកជីវិត។
ចំណែកនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នេះ លោកស្រី បានជួបគ្រួសារមួយ (២នាក់ប្តីប្រពន្ធ និងកូនតូចម្នាក់) ដែលលក់សំលៀកបំពាក់លើរឺម៉ក តាមផ្លូវ លោកស្រី ក៏បានចុះទៅជួបផ្ទាល់ ព្រមទំាងរំលឹកអនុស្សាវរីយ៍ ដែលលោកស្រីធ្លាប់ឆ្លងការលក់សំលៀកបំពាក់ក្រោមឆ័ត្រ កាលពីពេលកន្លងទៅ ស្តាប់ហើយពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង។
រឹតតែពិសេសជាងនេះទៅទៀតនោះ ដោយសារមើលឃើញ ការខិតខំប្រឹងតែ តស៊ូ លោកស្រី ក៏បានជូនថវិកា ដល់ទៅ ២០០ដុល្លារឯណោះ សម្រាប់គ្រួសារដ៏គួរឲ្យស្រឡាញ់នេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាវីដេអូនេះទំាងអស់គ្នា ៖