នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធ នធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើសេ ចក្តីព្រាងកិច្ចសន្យា និងចរចាថ្លៃ បន្តបន្ទាប់ សម្រាប់ គម្រោងប្រព័ន្ធស្រោចស្រព និងការពារ ទឹកជំនន់ស្ទឹង ព្រែកត្នោត មានទីតាំងស្ថិតនៅរាជ ធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្ត កំពង់ស្ពឺ ដើម្បីស្នើសុំថវិកា ឥណ ទានក្រោមក្របខ័ណ្ឌថវិកាឥណ ទានរបស់សា ធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំខាងលើ មានការ ចូលរួមពីថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសរបស់ ក្រសួងធនធា នទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សា Guangzhou Wanan Construction Supervision Co., Ltd.។
សូមបញ្ជាក់ថា គម្រោង ប្រព័ន្ធស្រោចស្រព និងការពារទឹកជំ នន់ស្ទឹងព្រែកត្នោត មានចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅផ្នែកខាង ក្រោមនៃស្ទឹងព្រែក ត្នោត គោលបំណងសំខាន់ របស់គម្រោងគឺ ការកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែ យាយីដ ល់រាជ ធានីភ្នំពេញ និងបណ្តា ខេត្តដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោត ក៏ដូចជា បង្កើនអត្រាការ ប្រើប្រាស់ដីស្រែ ការកែល ម្អលក្ខខណ្ឌដាំដុះ បង្កើនផលិតកម្មស្បៀង ទាំងនេះ សុទ្ធតែជាភាព ចាំបាច់នៃកា រអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង តំបន់ ស្របទៅ តាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ រាជរដ្ឋាភិបាល។
បន្ទាប់ពីការសាងស ង់ត្រូវបានបញ្ចប់ គម្រោង ប្រព័ន្ធស្រោចស្រព និងការពារទឹកជំ នន់ស្ទឹងព្រែកត្នោត អាចជួយកាត់បន្ថយ ទឹកជំនន់ ការពារទំហំផ្ទៃដីបាន ចំនួន ២៤៥ គីឡូម៉ែត្រការ៉េ ហើយមា នលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ បានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា៕